អាមេរិក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ថា លោក Raul Ledesma រដ្ឋមន្ត្រីក្រសួងអប់រំ និងបរិស្ថាន បានលើកឡើងកាលពីថ្ងៃសុក្រថា សត្វអណ្តើកដ៏ល្បីល្បាញខ្នាតយក្ស ដែលគេដាក់ឈ្មោះថា Diego នឹងត្រូវគេនាំយកទៅ កាន់ទឹកដីកំណើតរបស់វាវិញនៅដែនកោះ Galapagos ក្រោយពីវាបានក្លាយជាបិតា របស់កូនៗ ជាច្រើនក្បាល ដែលត្រូវបានគេបង្កាត់ពូជតាមកម្មវិធី នៅក្នុងពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដើម្បីរក្សាបាននូវប្រភទពូជសត្វអណ្តើកចៀសវាងផុតពូជ ។
សត្វអណ្តើក Diego “នឹងត្រូវវិលទៅដីកំណើតវិញ” ក្រោយពីបានមកដល់ដែនដីកោះ Espanola អស់រយៈពេល៨ទសវត្សរ៍ក្រោយ ។ យើងកំពុងតែរៀបចំ លែងសត្វអណ្តើកនៅក្នុងខែ មីនា ហើយយើងកំពុងតែឈាន ដល់ទីបញ្ចប់នៃកម្មវិធីបង្កាត់ពូជ នៅលើដែនកោះ ។ លោក Ledesma បានថ្លែងឲ្យដឹង នៅលើបណ្តាញសង្គម Twitter ។
គួរបញ្ជាក់ថា Diego ដែលមានអាយុជាង ១០០ឆ្នាំ ត្រូវបាននាំមកចូលរួម ក្នុងកម្មវិធីនៅឯសួនសត្វ San Diego រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ជាមួយនឹងប្រភេទអណ្តើកចំនួន ១៤ ប្រភេទទៀត ដែលនាំមកពីដែនកោះ Espanola ។
សត្វអណ្តើកខាងលើនេះ បាននាំមកពីដែនកោះ Galapagos ដែលជាទីតាំងបេតិកភ័ណ្ឌពិភពលោក ស្ថិតនៅចម្ងាយ ៩៧០ គីឡូម៉ែត្រពីឆ្នេរសមុទ្រអេក្វាឌ័រ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា