បើកទ្វាផ្ទះ Anfield យប់មិញនេះម្ចាស់ផ្ទះ Liverpool បានបង្ហាញទំរង់លេងយ៉ាងមានទំនុកចិត្តដោយអាចយកបាន៣ពិន្ទុងាយៗពីក្រុមភ្ញៀវ Newcastle ហើយបន្តឈរនៅកំពូលតារាងក្នុងឆ្នាំថ្មីនេះ។
៤គ្រាប់របស់ Liverpool រកបានដោយកីឡាករSalah ចំនួន២គ្រាប់ម្នាក់ឯងនៅនាទីទី៤៩និង៨៦មួយគ្រាប់ដោយ Jones នៅនាទីទី៧៤និងមួយគ្រាប់ទៀតដោយ Gakpo នៅនាទីទី៧៨ ដោយឡែកក្រុមភ្ញៀវតាមវិញបាន២គ្រាប់ដែរដោយ Isak នៅនាទីទី៥៤និងមួយគ្រាប់ទៀតដោយ Botman នៅនាទីទី៨១។
លទ្ធផល៤ទល់នឹង២នេះធ្វើឲ្យម្ចាស់ផ្ទះ Liverpool អាចឡើងទៅបន្តឈរនៅកំពូលតារាងបណ្តោះអាសន្នសប្តាហ៍នេះដោយមាន៤៥ពិន្ទក្នុងដៃខណៈដែល Aston Villa តាមពីក្រោយមាន៤២ពិន្ទុ៕
ប្រែសម្រួល៖ស៊ុនលី