កីឡា

ក្លឹបធំៗ នៅអង់គ្លេស ចាប់អារម្មណ៍ កីឡាករជប៉ុន ដែលកំពុងលេង នៅអាល្លឺម៉ង់

AFP

កីឡាករជប៉ុន Ko Itakura ដែលធ្លាប់លេង ក្នុងនាមជាកីឡាករ របស់ក្លឹបមេឃខៀវ Man City នោះពេលនេះកំពុងទាក់ចិត្តក្លឹបធំៗ របស់អង់គ្លេសមានទាំង Spurs និង Liverpool ផងនៅខែមករានេះ ។

កីឡាករវ័យ២៦ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Borussia Monchenglabach នៅឡើយក្នុងតំបន់ ខ្សែការពារបន្ទាប់ពីបានសម្រេចចិត្ត ចូលរួមជាមួយនឹងក្លឹបនេះ តាំងតែពីឆ្នាំ២០២២។

ក្នុងនាមជាកីឡាករខ្សែការពារ កណ្តាលពិតមែនប៉ុន្តែ Ko អាចលេងក្នុងតំណែងជា ខ្សែបម្រើបានថែមទៀតផងនិង កំពុងទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់ក្លឹបនិងអ្នកគាំទ្រ។

ប៉ុន្តែជឿជាក់ថា ការផ្ទេរមកអង់គ្លេស នឹងអាចធ្វើឡើងពីព្រោះថា ក្លឹបអង់គ្លេសទាំងពីរបានបញ្ជូនភ្នាក់ងារ មកទស្សនាការប្រកួតរបស់កីឡាករ ដោយផ្ទាល់ជាច្រើនដងរួចមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top