The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអាល្លឺម៉ង់ ទោះបីជាកំពុងមានបញ្ជី ឈ្មោះកីឡាករខ្សែ ប្រយុទ្ធជាច្រើនជាពិសេស Harry Kane ទៅហើយក្តីប៉ុន្តែកំពុងចិញ្ចឹម ចិត្តតាមចែចង់កីឡាករ ខ្សែប្រយុទ្ធម្នាក់ទៀត នៅខែមករានេះ ។
ប្រភពដដែលបានសរសេរថា ក្លឹប Bayern Munich នៅតែបន្តតាមដានកីឡាករ ខ្សែប្រយុទ្ធ Serhou Guriassy ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Stuttgart ទោះបីជាមិនទាន់បានចាប់ផ្តើម ការចរចាណាមួយនៅឡើយក្តី។
គួរឲ្យដឹងដែរថាសម្រាប់កីឡាករ ខ្សែប្រយុទ្ធផ្ទាល់ Guriassy គឺមិនមានបំណង ចង់មកចូលរួមជាមួយនឹង Bayern ក្នុងនាមជាកីឡាករលេខ២បន្ទាប់ពី Harry kane ខណៈដែលបច្ចុប្បន្នក៏កំពុង ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ក្លឹបធំៗផ្សេងទៀតដូចជា Man UTD និង Spurs ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី