ព្រឹត្តិការណ៍

មេធាវី ជនជាតិជប៉ុន របស់ Ghosn និយាយថា ការសួរសំណួរ ជាមធ្យម ៧ ម៉ោងក្នុងមួយថ្ងៃ

តូក្យូ៖មេធាវីរបស់អតីតប្រធាន ក្រុមហ៊ុន Nissan លោក Carlos Ghosn ដែលបានភៀសខ្លួនទៅប្រទេសលីបង់ក្នុងពេលរង់ចាំការជំនុំជម្រះ នៅប្រទេសជប៉ុនបាននិយាយថា កូនក្តីរបស់លោកត្រូវបានសាកសួរជាមធ្យម ៧ ម៉ោងក្នុងមួយថ្ងៃដោយគ្មានមេធាវីយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

លោក Takashi Takano បាននិយាយនៅលើការសរសេរប្លក់របស់លោកថា ការសួរដេញដោលបានបន្តរហូតដល់ចុងសប្តាហ៍បុណ្យ Thanksgiving និងបុណ្យណូអែល។ Takano បានបន្តថា លោកបានប្រាប់ Ghosn ថា លោកមិនអាចរំពឹងថា នឹងមានការកាត់ក្តីដោយយុត្តិធម៌នៅក្នុងប្រទេសជប៉ុននោះ ទេប៉ុន្តែឱកាសនៃការឈ្នះរបស់លោក គឺល្អ ព្រោះភស្តុតាង ប្រឆាំងលោក គឺខ្សោយណាស់។

ប្រព័ន្ធយុត្តិធម៌របស់ ប្រទេសជប៉ុនបានរងនូវការចោទប្រកាន់ជុំវិញករណីរបស់លោក Ghosn ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលក្រុមអ្នករិះគន់ បាននិយាយថា ការឃុំឃាំងដែលអូសបន្លាយពេល យូរមាននិន្នាការបង្ខំឱ្យមានចម្លើយសារភាពមិនពិត។ជនសង្ស័យអាចត្រូវ បានឃុំខ្លួនទោះបីជាគ្មានការចោទប្រកាន់ក៏ដោយ។

ព្រះរាជអាជ្ញាជប៉ុន និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុនលោក Masako Mori បានការពារម្តងហើយ ម្តងទៀតនូវប្រព័ន្ធរបស់ប្រទេសនេះថា ជាការលើកស្ទួយសិទ្ធិមនុស្សដោយកត់សម្គាល់ថាប្រទេសជប៉ុន មានអត្រាឧក្រិដ្ឋកម្មទាប។ Mori បានប្រសាសន៍ថា ប្រព័ន្ធនេះ អនុវត្តតាមនីតិវិធីសមស្របក្រោមច្បាប់ជប៉ុនដោយសង្កត់ធ្ងន់ ថា រាល់វប្បធម៌នីមួយៗគឺខុសគ្នា។

Takano បានបនន្ថែមទៀតថា ថ្មីៗនេះលោកបានពិនិត្យមើលទិន្នន័យ របស់ព្រះរាជអាជ្ញា នឹងកំណត់ចំណាំរបស់លោក Ghosn ដើម្បីបូកសរុប ម៉ោងនៃការសាកសួរអស់រយៈពេល ៧០ ថ្ងៃនៃថ្ងៃដែល Ghosn ត្រូវបានឃុំខ្លួន។ យោងតាមការបូកសរុបរបស់ Takano បានឲ្យដឹងថា នៅថ្ងៃទី៣ លោក Ghosn ត្រូវបានសាកសួរអស់រយៈពេលប្រហែល ១១ ម៉ោង៕ដោយ៖លី ភីលីព

Most Popular

To Top