ព្រឹត្តិការណ៍

ដោយបារម្ភថា មហេសី Meghan នៅអង់គ្លេសយូរ ទៅមានជំងឺ វង្វេងស្មារី, ព្រះអង្គម្ចាស់ Hary គ្រោងចាកចេញ ពីរាជវង្សអង់គ្លេស ក្លាយជា ពលរដ្ឋសាមញ្ញ

បរទេស៖ តាមសេចក្តីរាយការណ៍ គឺព្រះអង្គម្ចាស់ Hary ឬហៅតាមគោរពងារថា Duke of Sussex  បានធ្វើការសម្រេចចិត្តយ៉ាងប្រញាប់ប្រញាល់ដើម្បីដើរចេញពីរាជវង្សវិញ នៅពេលដែល មហេសីរបស់ព្រះអង្គបាន ចំណាយពេលច្រើននៅសហរដ្ឋអាមេរិក ជាមួយគ្រួសារ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រភពមួយបានប្រាប់ The Sun ថា សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ពួកគេមានគម្រោងចុះចេញពីតួនាទីជាន់ខ្ពស់និងចំណាយពេលច្រើនទៀតឆ្លងកាត់ មហាសមុទ្រអាត្លង់ទិក ដែលមិននឹកស្មានដល់សម្រាប់ទាំងគ្រួសាររាជវង្ស និងសាធារណៈជន ដោយសារតែ ព្រះអង្គម្ចាស់ Hary “ ដឹងថា ព្រះអង្គត្រូវចាត់វិធានការឱ្យរហ័ស” ។

“ មហេសីព្រះអង្គ គឺ Meghan មិនបានតាំងទីលំនៅនៅចក្រភពអង់គ្លេសទេ ហើយគាត់ដឹងរឿងនោះហើយ ចង់អោយនាងសប្បាយចិត្ត។ ហើយថ្មីៗនេះវាកាន់តែអាក្រក់ទៅ ៗ ដោយទំនាញនៅក្នុងប្រទេសកាណាដា ជួយពង្រឹងទស្សនៈរបស់នាងថា គ្រួសារនឹង ប្រសើរជាងការយកចិត្តទុកដាក់ ហើយចំណាយពេលច្រើននៅទីនោះ។ ព្រះអង្គម្ចាស់ Hary បារម្ភថា ការស្នាក់នៅចក្រភពអង់គ្លេស យូរពេក នឹងនាំឱ្យ Meghan មានភាពវង្វេងស្មារតី។ នោះហើយជាមូលហេតុដែលអ្វីៗបានផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស” ។

ប្រភពមួយទៀតបាននិយាយថា ព្រះអង្គម្ចាស់ Harry មានការព្រួយបារម្ភអំពីផលប៉ះពាល់ នៃតួនាទីជាន់ខ្ពស់ក្នុងខ្សែរាជវង្ស អាចជះឥទ្ធិពលដល់ជីវិតរបស់ភរិយាគឺ Meghan និងឥទ្ធិពលរបស់វាទៅលើ អាពាហ៍ពិពាហ៍និងជីវិតគ្រួសារ។ “គាត់បានបើកចំហអំពីការតស៊ូសុខភាព ផ្លូវចិត្តរបស់គាត់នាពេលកន្លងមក ហើយដឹងថា មានអ្វីដែលត្រូវ ធ្វើឱ្យបានឆាប់ដើម្បីធ្វើឱ្យស្ថានភាព មិនសូវតានតឹង” ។

តាមសេចក្តីរាយការណ៍ គឺព្រះអង្គម្ចាស់ Harry បានណែនាំគំនិត អោយចាកចេញពីឋានៈជារាជវង្សជាន់ខ្ពស់ គឺនៅមុនថ្ងៃបុណ្យណូអែលមកម្លេះ។ បិតាព្រះអង្គ គឺ Prince Charles បានប្រាប់គាត់ឱ្យបង្កើតគំនិត ហើយព្រះអង្គម្ចាស់ Harry  បានបញ្ជូនសេចក្តីព្រាងសំណើ មុនពេលស្នើសុំការប្រជុំជាមួយ ព្រះមហាក្សត្រិយានីលើបញ្ហានេះ ប៉ុន្តែសំណើនេះត្រូវបានរារាំង ដោយមន្រ្តីវិមាន៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top