អាមេរិក៖ មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គំនិតដែលថា យោធាអាមេរិកកំពុងប្រើប្រាស់កំពូលតារាចម្រៀង នាង Taylor Swift ក្នុងប្រតិបត្តិការផ្លូវចិត្ត គឺជាទ្រឹស្តីសមគំនិត បន្ទាប់ពីឈ្មោះរបស់តារាប៉ុបនេះបានលេចចេញក្នុងបទបង្ហាញ “Psyop” ឆ្នាំ ២០១៩ ដោយលេចចេញនាពេលថ្មីៗនេះ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។
នាង Swift ជាតារាប៉ុបដ៏ល្បីល្បាញបំផុតរបស់ពិភពលោក ត្រូវបានគេដាក់ឈ្មោះថា Time’s 2023 Person of the Year និងបន្តគ្រប់គ្រងចំណងជើងលើប្រព័ន្ធផ្សព្វផ្សាយអាមេរិក។ កាលពីថ្ងៃអង្គារ ពិធីករ Fox News Primetime លោក Jesse Waters បានលើកឡើងថា ផ្នែកប្រតិបត្តិការផ្លូវចិត្តរបស់មន្ទីរបញ្ចកោណ ប្រហែលជាមានអ្នកលូនដៃនៅក្នុងនោះ។
អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោក Sabrina Singh បានប្រតិកម្មដោយបញ្ជូន Politico នូវសេចក្តីថ្លែងការណ៍មួយដែលពោរពេញទៅដោយឯកសារយោងទៅលើចំណងជើងបទចម្រៀងរបស់នាង Swift ។ លោក Singh បានសរសេរថា ចំពោះទ្រឹស្តីសមគំនិតនេះ យើងនឹងរុះរើវាចេញ ប៉ុន្តែវាបញ្ជាក់ថា យើងនៅតែត្រូវការសភាដើម្បីអនុម័តសំណើថវិកាបន្ថែមរបស់យើងជា នាង Swift-ly តាមដែលអាចធ្វើបាន ដូច្នេះយើងអាចចេញពីព្រៃជាមួយនឹងកង្វល់សារពើពន្ធដែលមានសក្តានុពល។
ទាំង ‘Shake if Off’ និង ‘Out of the Woods’ គឺមកពីអាល់ប៊ុមឆ្នាំ ២០១៤ របស់នាង Swift ‘១៩៨៩’។ រយៈពេល ៥ នាទីកាលពីថ្ងៃអង្គារ លោក Waters បានសម្តែងការដកស្រង់ចេញពីបទបង្ហាញខែសីហា ឆ្នាំ ២០១៩ ដោយអង្គភាពប្រតិបត្តិការផ្លូវចិត្តរបស់មន្ទីរបញ្ចកោណ ដែលប្រើ Swift ជាឧទាហរណ៍នៃឥទ្ធិពលអាចត្រូវបានប្រើក្នុងចិត្តសាស្ត្រសម្រាប់ការប្រយុទ្ធ៕ ដោយ៖លី ភីលីព