កីឡា

Man City យកជ័យជំនះលើម្ចាស់ផ្ទះ Newcastle ទាំងប្រផិតប្រផោយ

រូបភាពពី៖​ AFP

ប្រកួតក្នុងលីកកំពូលអង់គ្លេសនៅព្រឹកថ្ងៃអាទិត្យនេះម្ចាស់ផ្ទះ Newcastle បានបើកទ្វាផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវ Man City ប៉ុន្តែមិនបានទទួលលទ្ធផលល្អដូចការរំពឹងទុកឡើយ។

ក្រុមភ្ញៀវ Man City ស្របពេលនៃការវិលត្រឡប់របស់កីឡាករកំពូលអ្នកបម្រើឆ្នើម De Bryune បានស៊ុតបានដល់ទៅ៣គ្រាប់ទល់នឹង២គ្រាប់យកបាន៣ពិន្ទុដើម្បីបន្តឈរនៅលើកំពូលតារាងនៅសប្តាហ៍នេះ។

De Bryune ក្នុងការវិលត្រឡប់នេះធ្វើបានល្អបំផុតដោយអាចរកមួយគ្រាប់បានខ្លួនឯងហើយនិងអាចបញ្ចូនគ្រាប់បាល់ឲ្យមិត្តក្រុមកីឡាករ Bobb រកបានគ្រាប់ជ័យជំនះទៀតផង។

៣ពិន្ទុនេះធ្វើឲ្យ Man City បន្តឈរនៅកំពូលតារាងមាន៤៣ពិន្ទុតាមពីក្រោយក្រុមលេខ១គឺហង្សក្រហម Liverpool ដែលមាន៤៥ពិន្ទុ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top