បច្ចេកវិទ្យា

ការហោះហើរ នៃក្តីស្រមើស្រមៃ៖ អ្នកស្រាវជ្រាវបញ្ចេញការ រចនារថយន្តហោះ ៨ពីប៉ាតង់ប្រវត្តិសាស្រ្តសម្រាប់ ជីវិតពេលអនាគត

ការរចនាម៉ូដ ចំនួន៨ដែលមិនមាន លក្ខណៈច្នៃប្រឌិតសម្រាប់ រថយន្តហោះត្រូវបានអ្នកស្រាវជ្រាវរកឃើញនៅ ក្នុងរូបភាពកុំព្យួទ័រគួរឲ្យភ្ញាក់ផ្អើល ក្នុងការអបអរសាទរការបើកបររបស់មនុស្សជាតិនៅលើក មេឃនាពេលអនាគត នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

គំនិតដែលមានចាប់ពី អង្កាំមួយត្រូវបានគេព្យួរ នៅពីក្រោមស្លាបព្រួញយក្ស២ ទៅនឹងរថយន្តដោយមានប្រដាប់ប្រដា ជាច្រើនអាចទាក់ទាញ មនុសជាតិត្រូវបានព្យួរចេញពីវាលអាកាសនោះ គឺជាប៉ាតង់នៅចន្លោះឆ្នាំ ១៩១២ និង ២០០៦ ខណៈពេលគ្មានការរចនាម៉ូដណាមួយស្ថិត ក្នុងអាកាសពួកគេបានជួយត្រួសត្រាយ ផ្លូវសម្រាប់ក្រុមហ៊ុន Google, Uber and Airbus ក្នុងការអភិវឌ្ឍរថយន្តហោះពិតៗ។

ក្រុមហ៊ុនទាំងនេះមានសក្តានុពល នៅពេលតែមួយឆ្នាំពីការបើកដំណើរ ការសេវាកម្មតាក់ស៊ីធ្វើពាណិជ្ជកម្ម តាមរថយយន្តហោះ ប៉ុន្តែក្តីសុបិន្តនៃការហោះហើរ នៅលើមេឃក្នុងរថយន្តហោះហើរមាន តាំងពីពេលចាប់ផ្តើមបើកបរដំបូង។ កាលឆ្នាំ ១៩០១ គឺជាឆ្នាំតែមួយដែលរថយន្ដម៉ាក Mercedes 35 HP ជារថយន្ដទំនើបដំបូងគេកំពុងត្រូវបានគេរចនានៅប្រទេសអាឡឺម៉ង់ គឺ Joel Trout Rice of Hot Springs រដ្ឋ Arkansas បានដាក់ពាក្យសុំប៉ាតង់មួយសំរាប់ឡានហោះហើរ។

លោកមិនមែនជាមនុស្សដំបូងគេ ឬចុងក្រោយគេទេ ដែលមានម៉ាស៊ីនហោះហើរដ៏អស្ចារ្យរបស់អ្នកច្នៃប្រឌិតដ៏អស្ចារ្យដូចជាHenry Snook, Bruce Beals និង Einarsson Einar រស់នៅលើប៉ាតង់ប្រវត្តិសាស្ត្រ។ ដើម្បីអបអរសាទរប្រពៃណីនៃការច្នៃប្រឌិតដ៏សំបូរបែបនេះក្រុមហ៊ុនប្រាក់កម្ចីរថយន្ត LeaseFetcher បានយកឯកសារប៉ាតង់មួយចំនួន និងប្រើកុំព្យូទ័រដើម្បីយកគំរូតាមវិមាត្រទាំង៣។

អ្នកស្រាវជ្រាវផ្នែកយានយន្ត LeaseFetcher លោក Alex Laing បាននិយាយថា “នេះគឺជាកិត្តិយសរបស់យើងចំពោះអ្នករចនារថយន្តទាំងអស់ជាមួយនឹងក្បាលរបស់ពួកគេនៅក្នុងពពក – អ្នកច្នៃប្រឌិតឆ្កួតដែលហ៊ានបន្ថែមឧបករណ៍សម្រាប់ឡើងលើ៕ ដោយ៖លី ភីលីព

Most Popular

To Top