យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា អតីតកីឡាករខ្សែ ការពារជើងចាស់ អ៊ីតាលី Giorgio Chiellini ត្រូវបានគេដឹងថានឹងបន្តរស់ នៅជាមួយនឹងក្លឹប LAFC បន្ថែមទៀត ក្នុងនាមជាកីឡាករ ដែលអាចក្លាយជាគ្រូបង្វឹក នៅពេលអនាគត ។
បន្ទាប់ពីបានចំណាយពេលអស់ រយៈពេល២រដូវ កាលក្នុងនាមជាកីឡាករ របស់ក្លឹបនៅលីគកំពូលអាមេរិក LAFC កីឡាករខ្សែការពាររូបនេះ បានបង្ហើបអំពីផែនការ របស់គាត់ក្នុងការចាកចេញ ពីក្លកឹបដើម្បីស្វែងរកឳកាសថ្មី។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី នៅនាទីចុងក្រោយកីឡាករ និងក្លឹបបានឈានទៅដល់កិច្ចព្រមព្រៀង ដោយមិនទាន់ឲ្យគាត់ចូល និវត្តនៅឡើយហើយ បន្តការលេងក្នងនាមជាកីឡាករផងនិងអភិវឌ្ឍខ្លួន ទៅជាគ្រូបង្វឹកផងនា ពេលខាងមុខជាមួយនឹងក្លឹប ៕
ប្រែសម្រួល៖ស៊ុនលី