ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ​បង្កើន​លទ្ធភាព​ នៃ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ ដើម្បី​ស្រមៃ​មើល ​សេណារីយ៉ូ​សង្រ្គាម ​ដែល​អាច​កើត​មាន​ជាមួយ​កូរ៉េខាងត្បូង

Xinhua

សេអ៊ូល៖ មេដឹកនាំកំពូល​កូរ៉េខាងជើង​ ​បានលើកឡើង ពីលទ្ធភាពនៃការកែសម្រួលរដ្ឋធម្មនុញ្ញ ដើម្បីបញ្ជាក់អំពីតំបន់ ដែនដីរបស់ខ្លួន និងស្រមៃមើល សេណារីយ៉ូសង្រ្គាមជាមួយកូរ៉េខាងត្បូង ខណៈដែលប្រទេសនេះកំណត់ឡើងវិញ នូវទំនាក់ទំនងអន្តរកូរ៉េ។

ទីភ្នាក់ងារ KCNA បានចុះផ្សាយថា លោក គីម ជុងអ៊ុន អគ្គលេខាបក្សពលករកូរ៉េ (WPK) និងជាប្រធានកិច្ចការរដ្ឋ​កូរ៉េខាងជើង បានបង្ហាញ ពីភាពចាំបាច់ នៃការកែប្រែរដ្ឋធម្មនុញ្ញ ក្នុងអំឡុងពេលសុន្ទរកថា គោលនយោបាយ របស់លោកនៅក្នុង កិច្ចប្រជុំនីតិបញ្ញត្តិសំខាន់ៗ នៅទីក្រុងព្យុងយ៉ាង​។

នៅក្នុងសុន្ទរកថា គោលនយោបាយ ដ៏សំខាន់ទៅកាន់សភាប្រជាជនកំពូលនៃកូរ៉េខាងជើង លោក គីម បានចង្អុល បង្ហាញពីការ បញ្ចប់នៃប្រវត្តិសាស្រ្តជិត ៨០ ឆ្នាំនៃទំនាក់ទំនងអន្តរកូរ៉េដោយបញ្ជាក់ថា “ទំនាក់ទំនងខាងជើង និងខាងត្បូង ត្រូវបានជួសជុលទាំងស្រុង ទៅក្នុងទំនាក់ទំនងរវាង រដ្ឋទាំងពីរមានអរិភាព ចំពោះគ្នាទៅវិញទៅមក និងទំនាក់ទំនងរវាងរដ្ឋ ទាំងពីរដែលបះបោរ មិនមែនជារដ្ឋរួមគ្នា ឬដូចគ្នាទៀតទេទេ” នេះបើយោងតាមរបាយការណ៍របស់ KCNA ។

មេដឹកនាំកូរ៉េខាងជើង បានគូសបញ្ជាក់ពីភាពចាំបាច់ នៃការផ្លាស់ប្តូរការអនុវត្តន៍នាពេលកន្លងមក តាមរយៈការកែប្រែ រដ្ឋធម្មនុញ្ញ ដើម្បីកំណត់តំបន់ដែនដីរបស់ប្រទេស រួមទាំងទឹកដី ដែនទឹក និងដែនអាកាសរបស់ខ្លួន និងដើម្បីស្រមៃមើល សេណារីយ៉ូ ដែលអាចកើតមានសង្គ្រាមជាមួយកូរ៉េខាងត្បូង ដោយលើកឡើងពីការពិតដែលថា របាយការណ៍បានឲ្យដឹងថា កូរ៉េខាងជើង បានលុបចោលទាំងស្រុងនូវគោលគំនិតដើម នៃការចាត់តាំងជនជាតិកូរ៉េខាងត្បូង ជាដៃគូសម្រាប់ការផ្សះផ្សា និងការបង្រួបបង្រួមជាតិ និងប្រទេសមិត្តរួមជាតិ ហើយបានចាត់ទុកកូរ៉េខាងត្បូង ជារដ្ឋអរិភាពបំផុត។

និយាយអំពីសេណារីយ៉ូសង្រ្គាម ដែលអាចកើត មានជាមួយកូរ៉េខាងត្បូង លោក គីម ជុងអ៊ុន បានស្នើឱ្យ “បញ្ជាក់នៅក្នុងរដ្ឋធម្មនុញ្ញ របស់យើងអំពីបញ្ហានៃការកាន់កាប់ទាំងស្រុង គ្រប់គ្រង និងទាមទារកូរ៉េខាងត្បូងឡើងវិញ ហើយបញ្ចូលវាជាផ្នែកមួយនៃទឹកដី នៃសាធារណរដ្ឋរបស់យើង ក្នុងករណីដែលសង្រ្គាមផ្ទុះឡើងលើឧបទ្វីបកូរ៉េ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top