បាងកក៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ថា រដ្ឋបាលក្រុង បាងកក (BMA) ចំណុះឲ្យនាយកដ្ឋាន សុខាភិបាលថៃ នៅថ្ងៃចន្ទនេះ បានប្រកាសឲ្យដឹងអំពី របាយការណ៍មួយ ដែលបង្ហាញអំពី ពលរដ្ឋជិត៤០.០០០នាក់ រស់នៅក្នុងស្រុក ដ៏សំខាន់ចំនួន២ បានស្វែងរកការព្យាបាល ជំងឺផ្លូវដង្ហើម ធ្ងន់ធ្ងរ នៅតាមបណ្តាមន្ទីរពេទ្យរបស់ ប្រទេសខ្លួន គិតចាប់តាំងពី ខែកញ្ញា ឆ្នាំមុនមកដល់ ពេលនេះ។
លើសពីនេះ នាយកដ្ឋានបរិស្ថាន ចំណុះឲ្យ BMA ក៏បានរាយការណ៍ នៅថ្ងៃចន្ទនេះថា កម្រិតដែលមិនមានសុវត្ថិភាពជាផ្នែកមួយនៃបញ្ហាជាច្រើន នៅក្នុងស្រុកចំនួន២ ហើយជំរុញឲ្យអ្នកស្រុកត្រូវពាក់ម៉ាស់ នៅពេល ចេញដំណើរនៅក្រៅផ្ទះ ។
នាយកដ្ឋានបរិស្ថាន បានឲ្យដឹងថា “ស្រុកសំខាន់ ចំនួន២របស់ ក្រុងបាងកក ក្នុងនោះមាន Phra Nakhon និង Wang Thonglang បានបង្ហាញឲ្យឃើញ អំពីកម្រិតសារធាតុកខ្វក់២.៥ ឬហៅថា (PM2.5) មានចាប់ពី៣១ដល់៥៤mcg ក្នុង១ម៉ែត្រគូបនៃខ្យល់ នៅក្នុងរយៈពេល២៤ម៉ោង ទន្ទឹមនឹងនេះដែរ កម្រិតដែល មានសុវត្ថិភាព គឺនៅត្រឹម ៥០mcg តែប៉ុណ្ណោះ” ។
សម្រាប់ស្រុកទាំងពីរនេះ PM2.5 មានចំនួន “សម្រាប់ស្រុក Phra Nakhon មាន ៥៤mcg និងស្រុក Wang Thonglang មានចំនួន៥២mcg “ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា