កីឡា

លោក ten Hag មិនដាក់ Rashford ឲ្យលេងឡើយ ក្រោយហេតុការណ៍ នៅក្លឹបរាត្រី

AFP

យោងតាមការចេញផ្សាយ របស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD លោក​ Erik ten Hag បានធ្វើការបដិសេធ មិនដាក់ឲ្យកីឡាករខ្សែប្រយុទ្ធ Marcus Rashford ប្រកួតប៉ះក្រុម Newport Country ឡើយក្នុងពានរង្វាន់ FA Cup។

ការសម្រេចចិត្តនេះធ្វើឡើង នៅក្រោយហេតុការណ៍ ដែលកីឡាករបានលួច ចូលក្លឹបរាត្រី ទាំងដែលបានបញ្ជាក់ថា ខ្លួនបានរងរបួសក្តី។

កីឡាករវ័យ២៦ឆ្នាំរូបនេះ បានធ្វើដំណើរពីអង់គ្លេស ទៅវេលនៅព្រឹកថ្ងៃអាទិត្យព្រឹកឡើង ដោយសង្ឃឹមថាអាចចូលរួមការ ប្រកួតជុំទី៤ FA Cup ប៉ុន្តែគ្រូបង្វឹកហូឡង់រូបនេះ មិនបានដាក់បញ្ចូលឈ្មោះកីឡាករ ទៅក្នុងការប្រកួតនេះឡើយ។

រំលឹកដែរថាកាលពីសប្តាហ៍ មុនកីឡាកររូបនេះ បានដើរលេងនៅក្នុងក្លឹបរាត្រី ដល់ទៅ២យប់ជាប់គ្នាទាំង ដែលស្ថិតក្នុងបញ្ជីរបួសហើយក្នុងពេល ទំរង់លេងកំពុងយ៉ាប់ខ្លាំង រដូវកាលនេះដោយរកបានត្រឹមតែ៤គ្រាប់ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top