ព័ត៌មានអន្តរជាតិ

យោធា សហរដ្ឋអាមេរិក ត្រូវបានប្រាប់ ឲ្យត្រៀមខ្លួន ដើម្បីធ្វើសង្គ្រាមនៅហ្គាហ្សា

AFP

បរទេស ៖ សារព័ត៌មាន The Intercept បានរាយការណ៍ កាលពីដើមសប្តាហ៍កន្លងមកនេះ និងដោយលើកឡើងពីការប្រកាសរបស់មន្ទីរបញ្ចកោណ ថា កងទ័ពអាកាស អាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ត្រូវបានបញ្ជា ឱ្យរក្សាការរង់ចាំក្នុងករណី នៅលើមូលដ្ឋាន នៃការចូលរួម របស់សហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមអ៊ីស្រាអែល ។

គេហទំព័រព័ត៌មានដដែលនេះ បានរាយការណ៍ថា សេចក្តីប្រកាសទុកជាមុន ដែលត្រូវបានធ្វើឡើងកាលពីដើមខែនេះ ហើយអនុស្សរណៈណែនាំ កងទ័ពដែលមិនបានកំណត់ចំនួន ប៉ុន្មានដែលត្រូវរង់ ចាំការបញ្ជូនបន្ត ដើម្បីគាំទ្រកងទ័ពក្នុងករណី មានការជាប់ពាក់ព័ន្ធ របស់សហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមហាម៉ាសអ៊ីស្រាអែលនោះទេ ។

ទោះបីជាយ៉ាងណាក្តី សេតវិមាន បាននិយាយក្នុងឱកាសជាច្រើន មកហើយពោល គឺចាប់តាំងពីខែតុលាថា ការគាំទ្ររបស់ខ្លួនចំពោះរដ្ឋជ្វីហ្វនឹង មិនពាក់ព័ន្ធនឹងទាហាន អាមេរិក ដែលប្រយុទ្ធជាមួយសមភាគីអ៊ីស្រាអែល របស់ពួកគេទេ។

ជាក់ស្តែង សហរដ្ឋអាមេរិកបានឆ្លើយតប ទៅនឹង ការវាយប្រហារ របស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា មកលើអ៊ីស្រាអែល ដោយបញ្ជូននាវាផ្ទុក យន្តហោះពីរគ្រឿង ភ្លាមៗទៅកាន់តំបន់ និងរៀបចំកងទ័ពបន្ថែមចំនួន២០០០នាក់ សម្រាប់ដាក់ពង្រាយទៅ កាន់មជ្ឈិមបូព៌ា ប៉ុន្តែអ្នកនាំពាក្យ ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី ១០ខែតុលាថាអាមេរិក គ្មានចេតនាដាក់កម្លាំងរបស់ខ្លួន នៅលើទឹកដីនៅអ៊ីស្រាអែល ឬហ្គាហ្សាទេ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top