សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ថា (KCNA) បានឲ្យដឹង កាលពីថ្ងៃសុក្រថា រដ្ឋបាលមីស៊ីលនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ហៅកាត់ (កូរ៉េខាងជើង) បានធ្វើការបាញ់ សាកល្បងគ្រាប់មីស៊ីល Cruise បំពាក់ក្បាលគ្រាប់ដ៏ធំទំនើប និងបាញ់សាកល្បងមីស៊ីល ប្រឆាំងយន្តហោះប្រភេទថ្មី ហើយបានធ្លាក់ចូល ក្នុងដែនទឹកភាគខាងលិចរបស់ខ្លួន ។
ទីភ្នាក់ងារ KCNA បានរាយការណ៍មកថា ការធ្វើតេស្តនេះគឺ “ជាផ្នែកមួយ នៃសកម្មភាពធម្មតារបស់រដ្ឋបាល និងវិទ្យាស្ថានវិទ្យាសាស្ត្រ ការពារជាតិ ដែលពាក់ព័ន្ធសម្រាប់ការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាក្នុងទិដ្ឋភាពផ្សេងៗ ដូចជា មុខងារ ដំណើរការ និងប្រតិបត្តិការនៃប្រព័ន្ធអាវុធប្រភេទថ្មី និងមិនមានអ្វីពាក់ព័ន្ធជាមួយតំបន់ឡើយ” ។
ទីភ្នាក់ងារដដែលនេះ បានរាយការណ៍ថា ការធ្វើតេស្តមិនមានបង្កផល ប៉ះពាល់ដល់សន្តិសុខ របស់ប្រទេសជិតខាងនោះទេ ។
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា