កីឡា

កីឡាករវាយកូនឃ្លី លើតុចំនួន ៨០ នាក់ ចូលរួមការប្រកួតកីឡា វាយកូនឃ្លីលើតុ ពានរង្វាន់មិត្តភាព ស្សាវិរីយ៍ក្រុមហ៊ុន

ភ្នំពេញ ៖ កីឡាករវាយកូនឃ្លីលើតុចំនួន ៨០ នាក់ បានចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាន់មិត្តភាព ស្សាវិរីយ៍ក្រុមហ៊ុន បើកការប្រកួតជាផ្លូវការ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងក្លិបវាយកូនឃ្លីលើតុ ស៊ីធីស្ពតច្បារអំពៅ រៀបចំដោយក្លិបវាយ កូនឃ្លីលើតុ ស៊ីធីស្ពតច្បារអំពៅ សហការជាមួយក្រុមហ៊ុន FASAT CONSTRUCTION ដើម្បីផ្សព្វផ្សាយ អភិឌ្ឍន និងបំផុសស្មារតី យុវជន-យុវតីឲ្យលេងកីឡា វាយកូនឃ្លីលើតុ ។

លោក បេងហុង សុជាតិសិលា អនុប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុ និងអគ្គនាយកក្រុមហ៊ុន FASAT CONSTRUCTION បានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើង ដើម្បីផ្សព្វផ្សាយ អភិឌ្ឍន និងបំផុសស្មារតី យុវជន-យុវតី ឲ្យលេងកីឡាវាយកូនឃ្លីលើតុ ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ការប្រកួតជាផ្លូវការ ។

លោក តាន់ សុភក្រ្ត ប្រធានគណៈកម្មការរៀបចំការ ប្រកួតបាននិយាយថា ព្រឹតិ្តការណ៍ការប្រកួតកីឡា វាយកូនឃ្លីលើតុពានរង្វាន់មិត្តភាព ស្សាវិរីយ៍ ក្រុមហ៊ុនមានកីឡាករ ចំនួន ៨០ នាក់ ចូលរួមទៅលើវិញ្ញាសាវាយគូក្នុងមាន ៤០ក្រុម ដោយគណៈកម្មការបែងចែងចេញជា ៨ ពូល ក្នុងមួយពូលមាន ៥ ក្រុម ។ ពូលនីមួយៗ ត្រូវប្រកួតវិលជុំយកចំណាត់ថ្នក់លេខ ១ និងលេខ ២ តែប៉ុណ្ណោះ បន្ទាប់មកវគ្គ ១៦ ក្រុមត្រូវប្រកួតខ្វែង ។

Most Popular

To Top