កីឡា

Arsenal រងពិន័យដោយសារ​ កីឡាករ៦នាក់ ក្រោយទទួលបានកាត ពេលប្រកួតចុងក្រោយឈ្នះ Liverpool

AFP

The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal នឹងទទួលរងការដាក់ពិន័យ ដោយសារកីឡាករចំនួន៦នាក់ សរុប២៥០០០ផោន បន្ទាប់ពីពួកគេបានប្រព្រឹត្តកំហុស ក្នុងការប្រកួតទទួលបាន កាតពេលប្រកួតប៉ះនឹង Liverpool កាលពីថ្ងៃម្សិលមិញ។

កាំភ្លើងធំ Arsenal បានយកឈ្នះហង្ស ក្រហម Liverpool ក្នុងលទ្ធផល ៣ទល់នឹង១ កាលពីយប់ថ្ងៃអាទិត្យ ប៉ុន្តែក្នុងនោះទាំងសងខាង មានកីឡាករ៧នាក់ បានទទួលកាត់ហើយ៦នាក់ គឺកាតលឿងផងដែរ ខណៈដែល Liverpool កាតក្រហមម្នាក់។

កីឡាករទាំងនោះ រួម Ben White, Willima Saliba និង Gabriel Magalhaes ដែលស្ថិតនៅក្នុងតំបន់ការពារ ខណៈដែលកីឡាករផ្សេងទៀត មានដូចជា​ Jakub Kiwior, Declan Rice និង Kai Havertz។

លីគកំពូលអង់គ្លេស Premier League ជាអ្នកដាក់ពិន័យនេះ ហើយវាក៏ធ្លាប់បានកើតឡើង ជាមួយនឹងក្លឹបផ្សេងទៀត កាលពីដើមរដូវកាលកន្លមកហើយដូចជា Chelsea និង Liverpool ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top