កីឡា

Arsenal បញ្ចូលឈ្មើកីឡាករ Timber ក្នុងការប្រកួត Champions League ទោះកំពុងមានរបួសក្តី

AFP

យោងតាមការចេញផ្សាយរបស់ The Goal កីឡាករ Jurrien Timber នៅតែត្រូវបានក្លឹបកាំភ្លើងធំ Arsenal ដាក់បញ្ចូលឈ្មោះក្នុង បញ្ជីកីឡាករ សម្រាប់លេង នៅពានរង្វាន់ Champions League ដដែលសម្រាប់រដូវកាលនេះ ទោះបីជាគាត់កំពុង បន្តព្យាបាលរបួសនៅឡើយក្តី ។

កីឡាករខ្សែការពារ កណ្តាល សញ្ជាតិហូឡង់រូបនេះ បានទទួលរងរបួសនិង សម្រាកព្យាបាល តាំងតែពីការបង្ហាញ ខ្លួនដំបូងមកម្ល៉េះ ប៉ុន្តែជឿជាក់ថា គាត់នឹង អាចវិលត្រឡប់ជួយក្លឹបវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ។

គួរឲ្យដឹងដែរថាកីឡាករ វ័យ២២ឆ្នាំរូបនេះ ក៏ស្ថិតនៅក្នុងបញ្ជីកីឡាករ របួសជាមួយនឹង កីឡាករសំខាន់ៗផ្សេងទៀតដូចជា Thomas Partey, Fabio Viera និង Gabriel Jesus ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top