កីឡា

Leao បង្ហើបប្រាប់ថា ចង់ទៅលេងលីគអង់គ្លេស ឬអេស្បាញ ប៉ុណ្ណោះខណៈ PSG បន្តតាមចែចង់

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានសរសេរថាកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប AC Milan ដែលមានឈ្មោះថា Rafael Leao និងកំពុងតាមទាក់ទង ដោយក្លឹបសេដ្ឋី បារាំង PSG បានចេញមកបដិសេធ ហើយអំពីបំណងរបស់គាត់ ក្នុងការចូលរួមជាមួយនឹងក្លឹបនេះ ។

កីឡាករខ្សែ ប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ខុសពីលីគកំពូលរបស់អង់គ្លេសនិង លីគកំពូលអេស្បាញ គឺគាត់មិនផ្ទេរទៅលេងក្លឹបណាផ្សេង ពីនេះឡើយទោះដឹងហើយថា PSG នៅតែបន្តព្យាយាមចរចាក្តី។

គួរឲ្យដឹងដែរថា បច្ចុប្បន្ន Leao ដែលកំពុងលេងឲ្យក្លឹប AC Milan រូបនេះនឹងមិនអាចមានតម្លៃខ្លួន រហូតទៅដល់ ១៧៥លានផោន ហើយគេគឺ ជាគោលដៅដ៏សំខាន់ របស់ក្លឹប PSG ដើម្បីជំនួស Mbappe ដែលជឿជាក់ថានឹង ត្រូវសម្រេចចិត្ត ចាកចេញហើយនៅ រដូវក្តៅខាងមុខ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top