កីឡា

Man UTD បង្កើនតម្លៃខ្លួន Greenwood ក្រោយដឹងថា Barca ចង់បាន

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានសម្រេចចិត្តដាក់បង្កើន តម្លៃខ្លួន របស់កីឡាករ Greenwood បន្ថែមទៀតដើម្បីរារាំង នូវការចង់បានរបស់ក្លឹប Barcelona។

កីឡាករខ្សែប្រយុទ្ធអង់គ្លេសរូបនេះ កំពុងបន្តលេងក្នុង លក្ខខណ្ឌខ្ជីជើង នៅឡើយជាមួយនឹងក្លឹប Getafe ហើយត្រៀមនឹងវិលត្រឡប់ ទៅចូលរួមក្លឹបវិញនៅរដូវក្តៅខាងមុខនេះផងដែរ ប៉ុន្តែជឿជាក់ថាមានការចាប់អារម្មណ៍ ជាច្រើនពីសំណាក់ក្លឹបធំៗ នៅអឺរ៉ុបបូករួមទាំង Barcelonaផងដែរ។

កីឡាកររូបនេះបច្ចុប្បន្ន អាចមានតម្លៃខ្លួន រហូតទៅដល់៤០ លានផោនរួចទៅហើយក្នុងវ័យ ទើបតែ២២ឆ្នាំ ហើយក្នុងនោះក្លឹបដែលបានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ជាងគេគឺក្លឹប Barcelona នេះនិងក្លឹបយក្សអេស្បាញដូចគ្នា AT Madrdi ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top