យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹប Crystal Palace បានប្រកាសគ្រូបង្វឹកលោក Roy Hodgson បានសម្រេចចិត្តលាលែង ពីតំណែងហើយនិង ត្រូវបានដាក់ជំនួសវិញ ភ្លាមដោយគ្រូបង្វឹកថ្មី។
គ្រូបង្វឹកក្លឹបថ្មីលោក Olivier Glasner ត្រូវបានប្រកាសព្រមគ្នាភ្លាម និងចុះកុងត្រា រហូតដល់ឆ្នាំ២០២៦ ហើយអតីតគ្រូបង្វឹកក្លឹប Eintracht Frankfurt រូបនេះនឹងត្រូវដោះស្រាយ បញ្ហាដំបូងបំផុត ខណៈដែលក្រុមស្ថិតនៅលេខរៀង ជិតតំបន់គេកាត់ចោល គឺលេខ១៦ ក្នុងតារាង។
គួរឲ្យដឹងដែរថាលោក Hodgson បានធ្លាក់ខ្លួនឈឺភ្លាមៗ នៅមន្ទីរពេទ្យហើយដោយគិតថា មិនអាចនឹងត្រឡប់មកដឹកនាំក្លឹបវិញក្នុងវ័យ៧៦ឆ្នាំ ទៅហើយក៏សម្រេចចិត្ត លាលែងពីតំណែងតែម្តង៕
ប្រែសម្រួល៖ស៊ុនលី