បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់ បាននិយាយថា កងកម្លាំងរបស់ទីក្រុងមូស្គូបានប្រទះឃើញរថក្រោះប្រយុទ្ធសំខាន់ M1 Abrams ជាលើកដំបូង ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក នៅជួរមុខ Donbass។
គ្រឿងសឹកធុនធ្ងន់នេះ គឺជាផលិតផលផលិត ដោយអាមេរិកហើយកញ្ចប់ជំនួយទីមួយ ឮត្រូវបានបញ្ជូនទៅឱ្យអ៊ុយក្រែន កាលពីឆ្នាំមុនមកម្ល៉េះ។
នៅក្នុងបទសម្ភាសន៍ជាមួយ TASS កាលពីថ្ងៃអាទិត្យ លោក Igor Kimakovsky ទីប្រឹក្សាប្រមុខនៃសាធារណរដ្ឋប្រជាមានិត Donetsk របស់រុស្ស៊ី (DPR) បាននិយាយថា ប្រភេទរថក្រោះត្រូវបានគេមើលឃើញនៅភាគពាយព្យនៃទីក្រុង Avdeevka ដែលថ្មីៗនេះត្រូវបានទាហានរុស្ស៊ីចាប់បាន។
ទោះបីជាយ៉ាងណាក្តីមន្ត្រីរូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីចំនួន Abrams ការត្រៀមខ្លួនប្រយុទ្ធជាក់ស្តែង របស់ពួកគេ ឬរបៀបដែលមេបញ្ជាការអ៊ុយក្រែន កំពុងដាក់ពង្រាយពួកគេ ។ លោកKimakovsky ក៏បានកត់សម្គាល់ផងដែរថាកងទ័ព របស់អ៊ុយក្រែនក៏ កំពុងប្រើប្រាស់យន្តហោះគ្មាន មនុស្សបើកនៅជិតទីក្រុង Avdeevkaផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី