កីឡា

Fernandes ក្លាយជាកីឡាករខ្ចីជើងដំបូង ក្រោមការដឹកនាំរបស់លោក Mourinho

The Sunsports ចេញផ្សាយនៅថ្ងៃពុធទី ១៥ ខែមករានេះ បានឲ្យដឹងថាកីឡាករ Gedson Fernades ទីបំផុតបានបញ្ចប់ទៅ នៃកិច្ចពិភាក្សាផ្ទេរមកកាន់ក្លឹបមាន់ខ្នាយមាស Spurs ក្នុងលក្ខណ្ឌខ្ចីជើងរយៈពេល១៨ខែពីក្លឹប Benfica ។

កីឡាករខ្សែបម្រើប៉ទុយហ្គាល់រូបនេះ នឹងក្លាយទៅជាកីឡាករចំណូលថ្មីទី១ ក្រោមការដឹកនាំរបស់លោក Jose Mourinho ។ Fernandes ក្នុងវ័យ២១ឆ្នាំគឺមិនសូវទទួលបានចាប់អារម្មណ៍ខ្លាំងឡើយ សម្រាប់ក្លឹប Benfica តែទោះបីជាយ៉ាងណាក្តីតម្លៃរបស់កីឡាករ គឺមានទៅដល់៤៥លានផោនបើក្លឹបណាចង់បានរូបគេ ។

គួរឲ្យដឹងដែរថាតាមតួលេខលោក Jose Mourinho ក្នុងបទពិសោធជាគ្រូបង្វឹកកន្លងមក លោកបានចំណាយទិញកីឡាករ ដែលធ្លាក់ទំរង់លេងពី Benficaក្នុងទំហំទឹកប្រាក់ប្រមាណជា១៣៨លានផោន រួចមកហើយហើយនឹងអាចឈានទៅដល់ ២០០ លានផោនបើលោកសម្រេចចិត្តទិញ Fernandes នៅក្រោយបញ្ចប់កុងត្រាខ្ចីជើងនេះ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top