ក្រុមហ៊ុន Toyota បានដាក់ពាក្យស្នើសុំម៉ាកសម្គាល់ពាណិជ្ជកម្មឈ្មោះ ‘LandCruiser FJ’ ក្នុងប្រទេសអូស្ត្រាលី ដែលរថយន្តនេះត្រូវបានគេរំពឹងថា ជាប្រភេទ LandCruiser ខ្នាតតូច ឬ Mini-LandCruiser។
ព័ត៌មាននេះ គាប់ជួននឹងការចេញផ្សាយរបស់វេបសាយជប៉ុន Best Car Web ដែលថារថយន្ត Toyota ថ្មីនេះ នឹងមានទំហំប៉ុន Corolla Cross និងប្រើម៉ាស៊ីនសាំង Hybrid។ ប្រសិនបើរថយន្តថ្មីនេះ ប្រើម៉ាស៊ីន Hybrid ពិតមែន គឺបង្ហាញយ៉ាងច្បាស់ថា Toyota កំពុងតែងាករ៉េចេញពីម៉ាស៊ីនម៉ាស៊ូតបណ្តើរៗហើយ។
រថយន្ត LandCruiser FJ នឹងធ្វើទំនើបកម្មថ្មីលើសែស្រលាយ 4WD របស់ Toyota ពោលគឺវានឹងបញ្ជូនថាមពលវិលកង់ទាំង៤ និងមានសមត្ថភាពសណ្តោងបានដល់ទម្ងន់ ១,៥តោន ដែលជាស្តង់ដារថ្មីសម្រាប់ performance នៃការបើកបរលើផ្លូវ off-road៕