សិល្បៈ និង កម្សាន្ត

ដឹងទេ តើភាពយន្តខ្មែរណា​ ដែលឈរឈ្មោះ​ដណ្ដើម ពានអូស្ការដំបូងគេ ក្នុងប្រវត្តិសាស្ត្រ?

ស្ថិតក្នុង​សម័យកាល នៃវិស័យភាពយន្តមាន​ការកើនឡើង និងសន្ទុះនៃការគាំទ្រ មានស្ទុះឡើងខ្លាំងនេះ សង្កេតឃើញថាចំនួន ភាពយន្តខ្នាតធំបាន​ចេញផ្សាយ ជាបន្តបន្ទាប់ ពីមួយខែទៅមួយខែមិនតិចរឿងឡើយ។

យ៉ាងណា ទោះមានការកើនឡើង នៃចំនួន នៃការផលិត បែបណា​ក៏ដោយ ក៏គេនៅចាំមិនភ្លេច នូវជោគជ័យលើកដំបូង របស់ភាពយន្តខ្មែរ ដែលនាំកម្ពុជាទៅដល់ឆាកអន្តរជាតិ។ ក្នុងចំណោមភាពយន្តខ្នាតធំ ដែល​បាន​ចេញផ្សាយកន្លងមក ភាពយន្តខ្មែរដែលល្បីល្បាញ និងជាប់ជាភាពយន្តល្អ ព្រមទាំង​មានឱកាសឈរឈ្មោះដណ្ដើមពានរង្វាន់អូស្ការដំបូង​គេ គឺរឿង «រូបភាពដែលបាត់បង់» ឬ The Missing Picture របស់អ្នកដឹកនាំរឿង ប៉ាន់ រិទ្ធី ចេញផ្សាយនៅឆ្នាំ ២០១៣។

ជាមួយគ្នានោះ នេះគឹជាភាពយន្តខ្មែរ ដែល​ផលិតឡើងដោយអ្នកដឹកនាំរឿងអន្តរជាតិ ឈានមុខគេរបស់កម្ពុជា គឺលោក ប៉ាន់ រិទ្ធី ដែលនិយាយអំពីគ្រួសារស្ត្រី ដែលតស៊ូ ដើម្បីរស់រានមានជីវិត បន្ទាប់ពីការស្លាប់របស់បុព្វបុរស គ្រួសារដោយសារជំងឺជើងម្យ៉ាង ។

រឿងនេះកើតឡើងជាច្រើនឆ្នាំ បន្ទាប់ពីការដួលរលំ នៃរបបខ្មែរក្រហម ហើយជារឿងមួយក្នុង ចំណោមរឿងភាគខ្មែរ ជាច្រើនដែលត្រូវបានចេញផ្សាយជាអន្តរជាតិ។ ក្រៅពីបង្ហាញខ្លួននៅក្នុង សហរដ្ឋអាមេរិក ភាពយន្តនេះក៏ត្រូវ​បាន​ចេញផ្សាយនៅប្រទេសដទៃទៀត ពិសេសការលេចមុខមាត់នៅក្នុងមហោស្រព Cannes Film Festival ឆ្នាំ ២០១៣។

ទោះពុំបានឈ្នះពានធំ ពីអូស្ការ ប៉ុន្តែរឿង «រូបភាពដែលបាត់បង់» ក៏មានឱកាសអស្ចារ្យឈ្នះពាន ជាច្រើនផ្សេងទៀតដែរដូចជា៖

ពានរង្វាន់ Un Certain Regard Prize ពីមហោស្រពភាពយន្ត Cannes Film Festival ឆ្នាំ ២០១៣

ពាន Grand Jury Prize ពីមហោស្រពភាពយន្ត Cinemanila International Film Festival ឆ្នាំ ២០១៣

ពាន Best Documentary ពីកម្មវិធី Lumières Awards លើកទី ២១៕

Most Popular

To Top