(ភ្នំពេញ ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៤) – ក្រុមហ៊ុន Vietjet គ្រោងនឹងពង្រីកបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួនបន្ថែមទៀត ដោយបង្កើនវត្តមាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងផ្លូវហោះហើរថ្មីដែលតភ្ជាប់ទីក្រុងហាណូយរបស់វៀតណាមទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ាក្នុងប្រទេសជប៉ុន និងទីក្រុងមែលប៊នក្នុងប្រទេសអូស្ត្រាលី។ បណ្តាញភ្ជាប់ផ្លូវអាកាសដោយផ្ទាល់ថ្មីទាំងនេះ ដែលរួមបញ្ចូលការតភ្ជាប់ឆ្លងទ្វីប ត្រូវបានរំពឹងថានឹងផ្តល់គុណតម្លៃដល់អតិថិជនដ៏ធំធេង តាមរយៈកាលវិភាគហោះហើរកាន់តែងាយស្រួល និងសន្សំសំចៃ ដោយសារតម្រូវការធ្វើដំណើរកើនឡើងនៅទូទាំងតំបន់។ សេចក្តីប្រកាសផ្លូវថ្មីនេះត្រូវបានធ្វើឡើងនៅថ្ងៃនេះក្នុងវេទិកាធុរកិច្ចវៀតណាម-អូស្ត្រាលីឆ្នាំ២០២៤ នៅចំពោះមុខលោក នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញជិញ។ មេដឹកនាំទាំងពីរមកពីប្រទេសវៀតណាម និងអូស្ត្រាលីបានស្វាគមន៍ចំពោះការតភ្ជាប់ហោះហើរថ្មី ហើយបានអបអរសាទរក្រុមហ៊ុន Vietjet ចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់ខ្លួន។
ដោយសារតម្រូវការយ៉ាងច្រើនសម្រាប់ការធ្វើដំណើរអន្តរជាតិ Vietjet នឹងបន្ថែមផ្លូវហោះហើរហាណូយ – ហ៊ីរ៉ូស៊ីម៉ា និងហាណូយ – មែលប៊ន ក្នុងខែឧសភា និងមិថុនាខាងមុខ។ ផ្លូវហោះហើរហាណូយ-មែលប៊ននឹងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៤ ដោយដំណើរការពីរដងក្នុងមួយសប្តាហ៍នៅថ្ងៃចន្ទ និងថ្ងៃសុក្រ ពីទីក្រុងហាណូយ ទៅទីក្រុងមែលប៊ននៅថ្ងៃដដែល។ ជើងហោះហើរត្រឡប់មកវិញ ចាកចេញពីទីក្រុងមែលប៊ននៅថ្ងៃអង្គារ និងថ្ងៃសៅរ៍។ បច្ចុប្បន្ន Vietjet ប្រតិបត្ដិការជើងហោះហើរជាច្រើនរវាងប្រទេសវៀតណាម និងអូស្ត្រាលី ចំនួន ៥៨ ដង ក្នុងមួយសប្តាហ៍រវាងទីក្រុងហូជីមិញ និងទីក្រុងធំៗចំនួន ៥ របស់អូស្ត្រាលីគឺ ក្រុងមែលប៊ន ក្រុងស៊ីដនី ក្រុងប្រ៊ីសបេន ក្រុងភើត និងក្រុងអាឌែលដេត ដោយប្រើប្រាស់យន្តហោះទំនើបលំដាប់ពិភពលោក ដូចជា A330 និង A321។ ដូចគ្នានេះផងដែរ Vietjet នឹងចាប់ផ្តើមជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងទីក្រុងហ៊ីរ៉ូស៊ីម៉ា ចាប់ពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៤។ សេវាកម្មថ្មីនេះ គឺជាការតភ្ជាប់ផ្លូវអាកាសត្រង់ជាលើកដំបូងបំផុតពីតំបន់ Chugoku និង Shikoku ទៅកាន់ប្រទេសវៀតណាម។ ផ្លូវហោះហើរហាណូយ – ហ៊ីរ៉ូស៊ីម៉ា នឹងត្រឡប់មកវិញពីរដងក្នុងមួយសប្តាហ៍នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ ជាមួយនឹងពេលវេលាហោះហើរប្រហែល ៤ ម៉ោង និង ៣០ នាទី។ សេវាកម្មថ្មីនឹងបន្ថែមបណ្តាញជើងហោះហើរត្រង់របស់ Vietjet រវាងប្រទេសវៀតណាម និងជប៉ុនកើនដល់ចំនួនប្រាំបី ដោយភ្ជាប់ទីក្រុងធំបំផុតរបស់វៀតណាម គឺទីក្រុងហាណូយ និងទីក្រុងហូជីមិញ ទៅកាន់ទីក្រុងធំៗរបស់ជប៉ុន ដូចជា តូក្យូ អូសាកា ណាហ្គោយ៉ា ហ្វូគូអូកា និងហ៊ីរ៉ូស៊ីម៉ា។ដើម្បីអបអរសាទរផ្លូវហោះហើរថ្មី Vietjet ផ្តល់ជូនសំបុត្រដែលមានតម្លៃថោកសមរម្យ ដោយចាប់ផ្តើមពីត្រឹមតែ សូន្យដុល្លារអាមេរិក (មិនរួមបញ្ចូលពន្ធ និងថ្លៃសេវា) នៅគេហទំព័រ www.vietjetair.com និងកម្មវិធីទូរសព្ទ Vietjet Air App ដែលត្រូវបានផ្តល់ជូនចំពោះផ្លូវហោះហើរអន្តរជាតិទាំងអស់របស់ Vietjet។ សំបុត្រប្រូម៉ូសិនមានផ្តល់ជូនរៀងរាល់ថ្ងៃសុក្រ ចាប់ពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៤ ជាមួយនឹងសុពលភាពធ្វើដំណើរចាប់ពីថ្ងៃទី ៨ ខែមីនា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាក រដូវសម្បូរភ្ញៀវ)។
សេវាកម្មថ្មីទាំងនេះមានសារសំខាន់នៅក្នុងផែនការរបស់ក្រុមហ៊ុន Vietjet ដើម្បីពង្រីកបណ្តាញជើងហោះហើររបស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរផ្លូវអាកាស ដោយជំរុញការផ្លាស់ប្តូរវប្បធម៌ ការអប់រំ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសវៀតណាម និងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
អំពីក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ: លោក មី សុវណ្ណ (Sovann)អ៊ីម៉ែល៖ media@qed.agency
ទូរសព្ទលេខ៖ + 855 88 6000 321 កញ្ញា កែវ ដួង (Amy)អ៊ីម៉ែល៖ kieuduong@vietjetair.com
ទូរសព្ទលេខ៖ +84 932 775 066