កីឡា

តុលាការ ៖ អតីតកីឡាករប្រេស៊ីល Dani Alves កាត់ទោស ពីបទរំលោភសេពសន្ថវៈ ត្រូវបានដោះលែង ឲ្យនៅក្រៅឃុំបង់ប្រាក់ ១ លានដុល្លារ

ប្រភព ៖ AFP

Barcelona ៖ តុលាការ Barcelona បាននិយាយកាលពីថ្ងៃពុធថា អតីតកីឡាករបាល់ទាត់អន្តរជាតិ ប្រេស៊ីល Dani Alves នឹងត្រូវដោះលែងពីពន្ធនាគារ ដោយរង់ចាំការប្តឹងឧទ្ធរណ៍ប្រឆាំង នឹងការផ្តន្ទាទោស ពីបទរំលោភសេពសន្ថវៈ របស់លោកជាថ្នូរនឹងការប្រកាស នៅក្រៅឃុំបង់ប្រាក់ ចំនួនមួយលានអឺរ៉ូ (១.០៨ លានដុល្លារ) ។

សេចក្តីសម្រេចនេះ បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីមេធាវី របស់លោកបានស្នើសុំឲ្យមានការដោះលែង បុរសអាយុ ៤០ ឆ្នាំ ដោយហេតុផលលោក បានអនុវត្តមួយភាគបួន នៃការកាត់ទោសរយៈពេល ៤ ឆ្នាំកន្លះ របស់លោកក្នុងការឃុំខ្លួនបណ្តោះអាសន្ន បន្ទាប់ពីការចាប់ខ្លួន របស់លោកកាលខែមករា ឆ្នាំ២០២៣ ។

សេចក្តីសម្រេចរបស់ខ្លួនថា តុលាការបានអនុញ្ញាតឲ្យដោះលែង លោកបណ្តោះអាសន្នជាថ្នូរ នឹងការបង់ប្រាក់ធានាចំនួន១លាន អឺរ៉ូតម្រូវឲ្យលោកប្រគល់លិខិតឆ្លងដែន អេស្ប៉ាញ និងប្រេស៊ីល របស់លោកស្នាក់នៅក្នុងប្រទេសអេស្ប៉ាញ ហើយបង្ហាញខ្លួនលោក ទៅតុលាការរៀង រាល់សប្តាហ៍ ។

រដ្ឋអាជ្ញាសាធារណៈ បានជំទាស់នឹងសំណើរបស់លោក ដោយលើកហេតុផលថា លោកមានហានិភ័យខ្ពស់ ក្នុងការហោះហើរ ។ លោក Alves ត្រូវបានកាត់ ទោសកាលពីថ្ងៃទី ២២ ខែកុម្ភៈ បន្ទាប់ពីត្រូវបានកាត់ទោសពីបទ រំលោភនារីវ័យក្មេងនៅក្លឹបរាត្រី Barcelona កាលខែធ្នូ ឆ្នាំ ២០២២ ។
មេធាវីរបស់លោកបានប្ដឹង ឧទ្ធរណ៍យ៉ាងឆាប់រហ័ស ចំពោះការផ្ដន្ទាទោសនេះ ។
ជនរងគ្រោះបានផ្តល់សក្ខីកម្មនៅពីក្រោយរូបភាព ដើម្បីការពារអត្តសញ្ញាណរបស់នាង បាននិយាយថា លោក Alves បានបង្ខំនាងឲ្យរួមភេទ ក្នុងបន្ទប់ទឹកឯកជន នៃក្លឹបរាត្រី បើទោះបីជាមានការអង្វរឲ្យដោះលែងនាងក៏ដោយ ក៏បណ្តាលឲ្យនាងឈឺចាប់ និងភ័យខ្លាច៕
ដោយ៖លីភីលីព

Most Popular

To Top