យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Bukayo Saka ត្រូវបានក្រុមជម្រើសជាតិ អង់គ្លេសដកឈ្មោះ ចេញពីបញ្ជីជម្រើសជាតិ ហើយក្នុងការប្រកួត មិត្តភាពច្រើនប្រកួត នាពេលខាងមុខ ដោយសារបញ្ហារបួស។
ការប្រកួតមិត្តភាពដែលនឹងត្រូវលេងប៉ះជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីលនិងប៊ែលហ្ស៊ិកនឹងប្រព្រឹត្តិទៅដោយមិនមានវត្តមានរបស់ Saka ឡើយហើយនេះ បានក្លាយទៅជាដំណឹងមិនល្អឡើយ សម្រាប់ក្លឹបកាំភ្លើងធំ Arsenal និងអ្នកគាំទ្រផង។
ការបង្ហាញខ្លួនចុងក្រោយរបស់ Saka បានជួយឲ្យក្រុមយកឈ្នះ Porto ឡើងទៅវគ្គ៨ក្រុម ចុងក្រោយពានរង្វាន់ Champions League ដោយអាចលេង រហូតទៅដល់ ១២០នាទីពេញ ប៉ុន្តែរបួស របស់គាត់នឹង អាចបង្កបញ្ហាដល់ ការប្រកួតប្រជែង នៅពានរង្វាន់ Premier League ខណៈដែលក្រុម៣កំពុងឈរ នៅកំពូលតារាងមានពិន្ទុ ប្រផិតប្រផោយគ្នា តែមួយពិន្ទុប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី