កីឡា

Saka របួសមុនការ ប្រកួតប៉ះអ៊ុយក្រែន យប់នេះ

កីឡាករវ័យក្មេង របស់កាំភ្លើងធំ Arsenal កីឡាករ Saka ត្រូវបានគេដឹងថា បានទទួលរងរបួស នៅក្នុងការហ្វឹកហាត់ត្រៀមមួយ មុនការប្រកួតយប់ ថ្ងៃសៅរ៍នេះប៉ះនឹងក្រុមអ៊ុយក្រែន ក្នុងវគ្គ១ភាគ៤ ចុងក្រោយ។

Saka បានបង្ហាញខ្លួន២ប្រកួតចុងក្រោយ ឲ្យអង់គ្លេសនិងបានបំពេញ តំណែងបានយ៉ាងល្អ យកឈ្នះក្រុមឆេក និងក៏ដូចជាការយកឈ្នះក្រុមអាល្លឺម៉ង់ផង នៅវគ្គ១៦ក្រុម ចុងក្រោយ ដែលវាបានធ្វើឲ្យគាត់បានក្លាយទៅជាកម្លាំង ដ៏សំខាន់មួយសម្រាប់ គ្រូបង្វឹកលោក Gareth Southgate។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី Saka នឹងត្រូវឆ្លងកាត់ការធ្វើតេស្ត សុខភាពចុងក្រោយមួយទៀត នៅមុនការប្រកួតនេះ ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងរ៉ូម។

គ្រូបង្វឹកក្រុមជម្រើសជាតិ អង់គ្លេស លោក Gareth Southgate បាននិយាយថា យើងទើបតែទទួលបាន ព័ត៌មានអំពី Bukayo ថាគាត់បានទទួលរងរបួស ប៉ុន្តែយើងនឹងត្រូវរង ចាំមើលបន្តិចទៀតទោះបីជាយើង មិនមានបញ្ហាឡើយពី ព្រោះថានៅមានកីឡាករ ជាច្រើននាក់ទៀត ដែលអាចលេងបាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top