កីឡា

Militao ត្រឡប់មក Real Madrid វិញហើយក្រោយ ព្យបាលរបួស២៣២ថ្ងៃ

AFP

យោងតាមការចេញផ្សាយ របស់ The GOal បានឲ្យដឹងថា កីឡាករខ្សែការពារ​ Eder Militao ត្រូវបានគេជឿជាក់ថា អាចត្រឡប់មកចូលរួម ជាមួយនឹងក្លឹប Real Madrid វិញហើយសម្រាប់ពេលវេលា ដែលនៅសេសសល់ នៅរដូវកាលនេះបន្ទាប់ ពីបានធ្វើការព្យាបាលរបួសអស់រយៈពេលរាប់សិបខែ។

កីឡាករប្រេស៊ីលរូបនេះបានទទួល រងរបួសតាំងតេពី ២៣២ថ្ងៃមុន ហើយទីបំផុតគាត់អាច បង្ហាញខ្លួនឡើងវិញ ក្នុងបញ្ជីឈ្មោះជាកីឡាករបម្រុងប្តូរបានចូលលេងជាលើកដំបូងឡើងវិញនៅក្នុង
ការប្រកួតប៉ះនឹង Athletic Club យប់មិញ។

Militao បានប្តូរជំនួសតំណែងរបស់ Carvajal នៅចុងម៉ោង ដើម្បីអាចធ្វើតេស្តសមត្ថភាពឡើងវិញ ដែលនេះនឹងក្លាយទៅជាដំណឹងល្អ សម្រាប់ក្រុមក្នុងការប៉ុនប៉ងប្រជែងយកពានរង្វាន់
La Liga ដែលខ្លួនកំពុងនាំមុខគេនៅពេលនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top