ពេញវ័យ១៨ឆ្នាំ កូនស្រីតារាសម្ដែងល្បី លំដាប់ហូលីវូដ Tom Cruise Suri Cruise កាន់តែពេញរូបពេញរាងស្រស់ស្អាត បំព្រងដូចផ្កាក្រពុំ ដែលកំពុងទាក់ទាញខ្លាំង ជាមួយសម្រស់ធម្មជាតិ ដោយពុំមាន Make up ឬលេងម៉ូដសម្លៀកបំពាក់ ដ៏សាមញ្ញរបស់នាង ចាយរាងនៅលើដងផ្លូវ។
រាល់ពេលដែល Suri Cruise បង្ហាញខ្លួន ធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ ពីសម្រស់របស់នាង ។ នៅមិនប៉ុន្មានថ្ងៃទៀតទេ Suri Cruise ពេញគ្រប់១៨ឆ្នាំ ដែលនៅក្នុងឱកាសនេះ ម្ដាយរបស់នាងបាននាំនាងទៅវិស្សមកាល ដើម្បីប្រារព្ធខួបកំណើតគ្រប់អាយុ ១៨ឆ្នាំរបស់នាង។
យ៉ាងណាមិញ ក្នុងការធ្វើដំណើរថ្មើរជើង ជាមួយម្ដាយ Suri ត្រូវបានគេប្រមាញ់រូបជាច្រើនស្លឹក ដែលបង្ហាញឱ្យឃើញពីសម្រស់ធម្មជាតិដោយគ្មាន Make up លើផ្ទៃមុខ និងស្លៀកពាក់សាមញ្ញ ហើយបើទោះជានាងស្លៀក តែសម្លៀកបំពាក់សាមញ្ញៗ និងមុខទទេក៏ដោយ ក៏តារាស្រីវ័យ១៨ឆ្នាំរូបនេះ នៅតែស្រស់ស្អាត ។ ទម្រង់មុខដ៏ល្អឥតខ្ចោះរបស់ Suri Cruise និងច្រមុះស្រួចធ្វើឱ្យមនុស្ស ជាច្រើនកោតសរសើរមិនដាច់ពីមាត់៕