The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា គ្រូបង្វឹកជនជាតិប៉ទុយហ្គាល់ លោក Ruben Amorim ដែលមានវ័យ ទើបតែ៣៨ឆ្នាំ កំពុងកាន់តែកៀក ក្នុងការនាំយកក្លឹប Sporting CP ក្នុងការលើកពានរង្វាន់ ប៉ទុយហ្គាល់ Primeria Liga ជាលើកទី២ ក្នុងរយៈពេល៤រដូវកាល ដែលគាត់បានដឹកនាំ ។
ក្នុងពេលជាមួយគ្នានេះ វាបានកំពុងធ្វើឲ្យអ្នកគាំទ្រក្លឹប មានការព្រួយបារម្ភយ៉ាងខ្លាំងថា គ្រូបង្វឹករូបនេះនឹងអាចឆាប់ៗនេះ ទៅជំនួសតំណែងរបស់លោក Jurgen Klopp ដែលកន្លងមកលោកបានអះអាងច្បាស់ ហើយថា នឹងលាលែងចេញពីតំណែងនេះ នៅត្រឹមចុងរដូវកាលនេះ ។
គួរឲ្យដឹងដែរថា គ្រូបង្វឹកឆ្នើមវ័យក្មេងរូបនេះ តែងតែត្រូវបានសារព័ត៌មានចេញ ផ្សាយជារឿយៗនៅរៀងរាល់ពេល ដែលក្លឹបធំៗនៅអង់គ្លេស មានតំណែងគ្រូបង្វឹកទំនេរ ដោយក្នុងនោះ មានទាំងក្លឹប Man UTD, Spurs និង Chelsea ទៀតផង៕
ប្រែសម្រួល៖ស៊ុនលី