ភ្នំពេញ៖ប្រភេទកីឡាគុនដាវនឹងប្រកួតជាផ្លូវការនៃព្រឹត្តិការណ៍ការ ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ នៅសាលដីក្រហមនៃពហុកីឡដ្ឋានជាតិអូឡាំពិក កម្ពុជាទល់មុខដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្នុងនោះចំណោមលើ១២ ប្រភេទកីឡា។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឲ្យសហព័ន្ធកីឡាគុនដាវកម្ពុជាប្រើប្រាស់សាលដីក្រហមនៃពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាសម្រាប់រៀបចំការប្រកួតប្រភេទកីឡាគុនដាវរបស់ខ្លួនព្រឹត្តិការណ៍ការប្រកួត កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ជាផ្លូវការហើយ។
កីឡាគុនដាវស្ថិតនៅក្នុងចំណោមលើ១២ ប្រភេទកីឡាចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះរួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ប៊ូល និងប៉េតង់ គុនល្បុក្កតោ ហែលទឹក និងគុនដាវ ក្នុងនោះមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីមកពី ២៥រាជធានី ខេត្តសរុបចំនួន ២៩៦០នាក់៕

