កីឡា

កីឡាករ​អាហ្វ្រិក ​ខាង​ត្បូង​រូប​នេះ​ ត្រូវ​បាន​បាញ់​សម្លាប់​ ក្នុង​ករណី​សង្ស័យ ​ប៉ុនប៉ង​ចាប់ជំរិត​

ខ្សែការពារ​ Luke Fleurs ដែល​ជា​កីឡាករ​របស់​អាហ្វ្រិក​ខាង​ត្បូង​ កំពុង​លេង​ឲ្យ​ក្លឹប​ Kaizer Chiefs ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ក្នុង​ទីក្រុង​ Johannesburg ប្រទេស​អាហ្វ្រិក​ នៅ​ក្នុង​ថ្ងៃ​នេះ​។

កីឡាករ​វ័យ​២៤ឆ្នាំ​រូប​នេះ​ ត្រូវ​បាន​គេ​បាញ់​សម្លាប់ ​ដោយ​​សង្ស័យ​ថា ​ជា​ករណី​ប៉ុនប៉ង​ចាប់​ជំរិត​ ឬ​ក៏​អាច​ប៉ុនប៉ង​លួច​រថយន្ត​ របស់​កីឡាករ​នេះ​ផ្ទាល់​។
យ៉ាង​ណា​ករណី​ ដែល​ខ្សែការពារ​ជម្រើសជាតិ ​អាហ្វ្រិក​ខាង​ត្បូង​រូប​នេះ ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នេះ ​មិន​ទាន់​ដឹង​ច្បាស់លាស់​នោះ​ទេ ​ក្នុង​ពេល​នេះ​ ដោយ​ប៉ូលិស​កំពុង​ធ្វើ​ការ​សន្និដ្ឋាន​ ។

Fleurs ធ្លាប់​ទៅ​កាន់​ប្រទេស​ជប៉ុន ​ដើម្បី​តំណាង​ក្រុម​ជម្រើសជាតិ​ របស់​ខ្លួន​ក្នុង​កម្មវិធី​ Olympic ក៏​ដូច​ជា​កម្មវិធី​នានា​ ដោយ​កីឡាករ​នេះ​មាន​ Idol របស់​ខ្លួន​នៅ​ក្លឹប​ Barcelona គឺ​ខ្សែការពារ​ជើង​ចាស់​ Carles Puyol ។

មជ្ឈដ្ឋាន​បាល់ទាត់​ទាំង​អស់ ​បាន​ធ្វើ​ការ​សម្ដែង​នូវ​ការ​សោកស្ដាយ​បំផុត​ ដែល​បាន​បាត់​បង់​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ ៕

Most Popular

To Top