កីឡា

នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត រៀបចំសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ក្នុងឱកាសចូលឆ្នាំថ្មី

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ លោក ព្រុំ ប៉ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និង កីឡា និងលោក បឹង គីមតោ ប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡាសិស្ស និស្សិត បានអញ្ជើញ ជាចូលរួមពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គលជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរ សាទរឆ្នាំថ្មី ជាពិសេសដើម្បីទទួលស្វាគមន៍ទេវធីតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ដែលព្រះនាងនឹងយាងចុះមកនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២២:២៤ នាទី ។

ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល នាឱកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់ពីអនុប្រធាន ប្រធានការិយាល័យ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ក្រោមឱវាទនាយកដ្ឋាន អប់រំកាយ និងកីឡាសិស្ស និស្សិត ។ កម្មវិធីនេះ បនប្រារព្ធទៅ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាប្រទីប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រ័យ ដើម្បីជាការគោរពបូជាចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបាននិមន្តព្រះសង្ឃចំនួន ២ព្រះអង្គ ចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ចម្រើនសិរីសួស្ដី។

ក្នុងឱកាសដ៏នក្ខត្តឫក្សនោះថ្នាក់ដឹកនាំកីឡានៃនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិតបានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះព្រះសង្ឃជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើត មានចំពោះមហាគ្រួសារ ក្រសួងអភិវឌ្ឍន៍ជនបទទាំងមូល ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ចាប់តាំងពីឆ្នាំថ្មីចូលមកដល់ និងជានិច្ចនិរន្តរ៍តរៀងទៅ៕

Most Popular

To Top