សេអ៊ូល៖ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៤ខែ ពីបទសម្លាប់សត្វឆ្មាចំនួន ៧៦ក្បាល ដែលជាករណីដ៏សាហាវឃោរឃៅបំផុតមួយរបស់ប្រទេសនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។
តុលាការស្រុក Changwon នៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា បុរសនោះមានអាយុ២០ឆ្នាំ ត្រូវបានកាត់ទោសពីបទបំពានច្បាប់ ការពារសត្វរបស់ប្រទេសកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ហើយតុលាការមិន បានកំណត់អត្តសញ្ញាណបុរសនោះទេ ។
យោងតាមសាលក្រមរបស់តុលាការ ដែលបានមើលឃើញ ដោយសារព័ត៌មាន AP បានឱ្យដឹងថា បុរសនេះបានបន្តការ សម្លាប់ សត្វឆ្មានៅចន្លោះខែធ្នូ ឆ្នាំ២០២២ដល់ខែកញ្ញា ឆ្នាំ២០២៣ ដោយសារ តែមានការស្អប់ខ្ពើមយ៉ាងខ្លាំង ចំពោះសត្វដែលគាត់ បានចាប់ផ្តើមចិញ្ចឹមបន្ទាប់ ពីសត្វឆ្មាផ្សេងទៀតបាន ធ្វើឲ្យកោសរថយន្តរបស់គាត់ ។
ដីការបស់តុលាការបានដាក់ថា គាត់បានចាប់សត្វឆ្មា និងយកសត្វផ្សេងទៀត ពីគេហទំព័រអនឡាញ មុនពេលច្របាច់កខ្លះ រហូតដល់ស្លាប់ និងសម្លាប់សត្វដទៃដោយប្រើកន្ត្រៃ ។ តុលាការបានឲ្យដឹងថា គាត់បានសម្លាប់ឆ្មា១ក្បាល ដោយវាបានរត់តាមឡាន ។
តុលាការបាន សម្រេចថា ការកាត់ទោសដាក់ពន្ធនាគារ គឺមិនអាចជៀសរួចទេ ព្រោះគាត់បានប្រព្រឹត្តបទឧក្រិដ្ឋ “ឃោរឃៅ មិនអាចបរិយាយបាន” ដែលទង្វើនេះបានធ្វើម្តងហើយម្តងទៀត ដោយរៀបផែនការគិតទុកជាមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា