ប្លែកៗ

ប្រវត្តិសាស្ត្រខ្លះៗ នៃវចនានុក្រម Oxford Dictionary

នាថ្ងៃទី១ ខែកុម្ភៈ ក្នុង ឆ្នាំ១៨៨៤ ផ្នែកដំបូងនៃសៀវភៅ ដែលត្រូវបានគេហៅថា វចនានុក្រមអង់គ្លេស Oxford English Dictionay (OED) គឺត្រូវបានគេបោះពុម្ពផ្សាយ និងជាវចនានុក្រមដ៏ពេញលេញ និងត្រឹមត្រូវបំផុតនៃភាសាអង់គ្លេស។

ប្រវត្តិសាស្ត្រក៏ធ្លាប់បានសរសេរ ដែរថាទោះបីជាយ៉ាងណាក្តីផែនការ សម្រាប់ការផលិត វចនានុក្រម មួយនេះគឺត្រូវបានចាប់ផ្ដើមដំបូងតាំង ពីនៅ ឆ្នាំ១៨៥៧ មកម្ល៉េះនៅពេល ដែលសមាជិកនៃសង្គម អ្នកប្រាជ្ញរបស់ទីក្រុងឡុង បានជឿថាគ្មានវចនានុក្រមភាសាអង់គ្លេស ដែលមានកំហុសឆ្គងទាន់សម័យ នៅឡើយហើយក៏ បានសម្រេចបង្កើតសៀវភៅ ដែលគ្របដណ្តប់ លើវាក្យស័ព្ទទាំងអស់ ដែលមានទាំងសល់ពីសម័យអង់ក្លូសាកសុន Anglo Saxon ឆ្នាំ១១៥០ នៃគ្រិស្តសករាជ ដើម្បីប្រើប្រាស់នាពេលនោះ។

សព្វថ្ងៃនេះ OED គឺជាឧបករណ៍ចុងក្រោយ សម្រាប់បកអត្ថន័យនៃពាក្យ ទាំងឡាយនិង ក៏ដូចជាការបញ្ចេញ សំឡេងនិងជាងកន្លះលានពាក្យ ពីពេលអតីតកាល បច្ចុប្បន្ននិងទៅថ្ងៃ អនាគតផងដែរ៕​ ប្រែសម្រួល:ស៊ុនលី

Most Popular

To Top