ភ្នំពេញ ៖ លោក រិទ្ធ ឌីកា ប្រធានបច្ចេកទេស ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បាននាំកយកថវិកា ជូនមន្ទីរពេទ្យគន្ធបុប្ផា នៃការប្រកួតកីឡាបាល់ទាត់មិត្តភាព អន្តរជាតិវ័យចំណាស់សប្បុរសធម៌ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្រោមគនិតផ្តួចផ្តើម របស់លោកមានរយៈពេល ២ ថ្ងៃដោយចាប់ពីថ្ងៃទី ១១ និង១២ ខែឧសភា ឆ្នាំ ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
លោក រិទ្ធ ឌីកា បានមានប្រសាសន៍ថា ទឹកប្រាក់ដែលប្រមូលបាន ពីការប្រកួតកីឡាបាល់ទាត់មិត្តភាព អន្តរជាតិវ័យចំណាស់ សប្បុរសធម៌រយៈពេល ២ ថ្ងៃការប្រកួត ប្រកបដោយ មិត្តភាព សុខភាព ជាមួយក្រុមបាល់ទាត់វ័យចាស់ ជម្រើសជាតិ នឹងក្រុមបាល់ទាត់វ័យចាស់ ប្រទេស សិង្ហបុរី ថែមទំាងចងចំណងមិត្តភាព រវាងប្រទេសទំាង ២ គឺប្រទេសកម្ពុជា និងសិង្ហបុរី ។ ចំពោះមូលនិធី ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ប្រមូលបានមានចំនួនជិត ២៥៧៧០ ដុល្លារអាមេរិក ជាមូលនិធី ដែលប្រមូលបានពីក្រុមហ៊ុន បន្ទាយមានជ័យ ដឹកនាំដោយលោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ក្រុមវ័យចាស់សិង្ហបុរី ក្រុមវ័យចាស់ព្រះខ័នរាជស្វាយរៀង និងក្រុមវ័យចាស់ជម្រើសជាតិ ។
ប្រធានបច្ចេកទេស ក្រុមបាល់ទាត់ព្រះខ័នរាជ ស្វាយរៀងបានបន្តថា មូលនិធីបន្តិចបន្តួចនេះ ជាទឹកចិត្តរបស់ប្រជាជនកម្ពុជា ក្នុងការចូលរួម ចំណែកមនុស្សធម៌ ។ លោកនឹងព្យាយាមធ្វើបន្តទៀត ដោយវ័យចាស់សិង្ហបុរី បានសួរមកលោក ឆ្នាំក្រោយនឹងរៀបចំការប្រកួតទៀតទេ ក្រុមកីឡាវ័យចាស់ទំាងអស់គ្នា មានការសប្បាយចិត្ត សម្រាប់ការប្រកួតនេះណាស់ ។
លោក រិទ្ធ ឌីកា បានបន្ថែមថា ការប្រកួត រវាងក្រុមវ័យចាស់កម្ពុជា និងក្រុមវ័យចាស់សិង្ហបុរីមានលិខិតត្រឹមត្រូវ ព្រោះក្រុមបាល់ទាត់វ័យចាស់ ប្រទេសសិង្ហបុរី បានដាក់លិខិតមក កាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សុំធ្វើការប្រកួតមិត្តភាពវ័យចាស់នេះមានរយៈពេលចូលជាង ៣ ខែមកហើយ បន្ទាប់ពីលោកមើលឃើញពីសារសំខាន់ នៃការប្រកួតនេះធ្វើឲ្យលោកគិតទៅដល់ការកៀងគរ ប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាតែម្ដង ។
ទី១ ការប្រកួតដើម្បីសប្បុរសធម៌ ជាមូលនិធិដោយបានកម្ពុជា និងសិង្ហបុរីជួយមន្ទីរពេទ្យគន្ធបុប្ផា ហើយយើងទទួលស្វាគមន៍ប្រកបភាពកក់ក្តៅ ក្នុងនោះលោកគិតដល់ផលចំណេញជារួម តាមរយៈការដើរកម្សាន្ត របស់ក្រុមកីឡាករវ័យចាស់ របស់សិង្ហបុរី ទើបលោក សម្រេចរៀបចំឲ្យមាន ២ប្រកួត ឡើងតែម្ដង ដោយលេងនៅថ្ងៃនេះ មួយប្រកួតនិងលេង នៅថ្ងៃស្អែក មួយប្រកួត ៕