សិល្បៈ និង កម្សាន្ត

វីដេអូស្និទ្ធស្នាល របស់តារាសម្ដែងស្រីចិន Hu Lianxin និងមិត្តប្រុស បានបែកធ្លាយ លើប្រព័ន្ធអ៊ីនធើណេត

Photo from Hu's Weibo

ចិន ៖ យោងតាមសារព័ត៌មាន ក្នុង ស្រុកបានឲ្យដឹងថា វីដេអូរយៈពេល ២០ នាទីដែលថត ពីសកម្មភាពជាមួយ ទំនាក់ទំនងស្និទ្ធស្នាល រវាងតារាសម្ដែងស្រីចិន នាង Hu Lianxin និងមិត្តប្រុស របស់នាងត្រូវបានបែកធ្លាយ លើប្រព័ន្ធអ៊ីនធើណេត ។

យោងតាមរបាយការណ៍របស់ HK01 បានប្រាប់ថា ការថតរយៈពេល ២០ នាទីបានលេចចេញនៅលើអ៊ីនធើណេតនៅថ្ងៃទី ៩ ខែឧសភា។ អ្នកសង្កេតការណ៍បានកំណត់អត្តសញ្ញាណស្ត្រីក្នុងវីដេអូនោះថា ជានាង Hu ដោយកត់សម្គាល់ពីលក្ខណៈពិសេសនៃរាងកាយរបស់នាង និងប្រជ្រុយនៅលើមុខរបស់នាង។

បន្ទាប់មក នាង Hu បានសរសេរនៅលើគណនី Weibo របស់នាងថា ខ្ញុំសង្ឃឹមថា ស្ត្រីទាំងអស់នៅក្នុងគ្រាដ៏ងងឹតបំផុតរបស់ពួកគេ និងជនរងគ្រោះទាំងអស់ក្នុង ភាពអស់សង្ឃឹមអាចត្រូវបានការពារដោយយុត្តិធម៌ ។
មានការសង្ស័យយ៉ាងខ្លាំងថា អតីតមិត្តប្រុសរបស់នាង Hu ទទួលខុសត្រូវចំពោះការបែកធ្លាយវីដេអូនេះ ដោយមានការផ្ដល់យោបល់ថា នាងគួរតែរាយការណ៍ ពីហេតុការណ៍នេះទៅប៉ូលីស ។

នាង Hu ត្រូវបានគេឃើញ ថើបបុរសម្នាក់នៅលើជណ្តើរយន្ត ក្នុងមជ្ឈមណ្ឌលផ្សារទំនើបមួយ កាលពីខែកញ្ញាឆ្នាំមុន។ នាងមិនបានធ្វើអត្ថាធិប្បាយ ជុំវិញព្រឹត្តិការណ៍នេះទេចាប់តាំងពីវាកើតឡើង ចំពេលមានការសង្ស័យថា បុរសនោះបានរៀបការ ជាមួយកូនហើយមានប្រវត្តិចម្រូងចម្រាស។
ស្ថិតនៅអាយុ ២៥ ឆ្នាំ នាង Hu អតីតនិស្សិតនៃ Central Academy of Drama ក្នុងទីក្រុងប៉េកាំង ត្រូវបានគេទទួលស្គាល់ថា ជាតារាទើបកំពុងរះ ក្នុងឧស្សាហកម្មភាពយន្តចិន ។ នាងត្រូវបានគេ ទទួលស្គាល់ថា មានរូបសម្រស់គួរឲ្យកត់សម្គាល់ ហើយត្រូវបានគេសរសើរថា ជាតារាស្រីវ័យក្មេង គួរឲ្យភ្ញាក់ផ្អើលបំផុតក្នុងជំនាន់ របស់នាងនៅប្រទេសចិន។

ភាពយន្ដរបស់នាងរួមបញ្ចូលការងារគួរឲ្យកត់សម្គាល់ដូចជា “ដំណើរមួយជីវិត” “យុវជនក្នុងអណ្តាតភ្លើងនៃសង្រ្គាម” និង “Fox Spirit Matchmaker: Red-moon Pact” ៕
ដោយ៖លី ភីលីព

Most Popular

To Top