កីឡា

វិទ្យាល័យ អូរកុង ឈ្នះមេដាយមាស ៤ គ្រឿង លើវិញ្ញាសាអត្តពលកម្ម នៃការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល

ខេត្តកណ្តាល ៖ វិទ្យាល័យ អូរកុង ដណ្តើមបានមេដាយមាស ៤ គ្រឿង លើវិញ្ញាសាអត្តពលកម្ម នៃការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៣-២០២៤ នៅក្រុងតាខ្មៅ ដើម្បីចម្រាញ់ រកកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើមរៀបចំដោយ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

វិញ្ញាសារត់ចម្ងាយ ៣គីឡូម៉ែត្រនារី ៖ មេដាយមាស បានទៅលើ កីឡាការិនី ហួន សៅនី វិទ្យាល័យ អូរកុង មេដាយប្រាក់ បានទៅលើកីឡាការិនី មាន ច័ន្ទលីស៊ាំង វិទ្យាល័យជ័យវរ្ម័នទី ៧ និងមេដាយសំរិទ្ធ បានទៅលើកីឡាការិនី មឿន ស្រីពីន វិទ្យាល័យហ៊ុនសែន ស្អាង ហើយចំណាត់ថ្នាក់លេខ ៤ បានទៅលើកីឡាការិនី វី នីតា វិទ្យាល័យហ៊ុនសែន តាខ្មៅ ចំណាត់ថ្នាក់លេខ៥ បានទៅលើកីឡាការិនី នឿន ស្រីនូ វិទ្យាល័យជាស៊ីម ព្រែកអញ្ចាញ និងចំណាត់ថ្នាក់លេខ ៦ បានទៅលើកីឡាការិនី ហៀង ចាន់ត្រា វិទ្យាល័យព្រែកលួង ។

វិញ្ញាសារត់ចម្ងាយ ៥ គីឡូម៉ែត្របុរស ៖ មេដាយមាស បានទៅលើកីឡាករ ថន រីយ៉ា វិ.អូរកុង មេដាយប្រាក់ បានទៅលើកីឡាករ ម៉ុន គីសា វិទ្យាល័យ ជ័យវរ្ម័នទី ៧ មេដាយសំរិទ្ធ បានទៅលើកីឡាករ ឈុនលាង ឧត្តម កោះធំ ចំណាត់ថ្នាក់លេខ ៤ កីឡាករ រ៉ន ដានីន វិទ្យាល័យជាស៊ីម ព្រែកអញ្ចាញ ចំណាត់ថ្នាក់លេខ ៥ កីឡាករ ហ៊ាង លីហង់ វិទ្យាល័យហ៊ុនសែន ស្អាង និងចំណាត់ថ្នាក់លេខ ៦ កីឡាករ មាស រិទ្ធ សម្បត្តិរាជ វិទ្យាល័យ ព្រែកលួង
វិញ្ញាសា រត់ល្បឿន នារី ៖ មេដាយមាស បានទៅលើកីឡាការិនី អេង គីមម៉ី វិទ្យាល័យជាស៊ីម ព្រែកអញ្ចាញ
មេដាយប្រាក់ បានទៅលើកីឡាការិនី យ៉ុង ស្រីពេជ្រ វិទ្យាល័យអូរកុង មេដាយសំរិទ្ធ បានទៅលើកីឡាការិនី សេង ស្រីពេជ្រ វិទ្យាល័យជ័យវរ្ម័ន ទី៧ ។ វិញ្ញាសារត់ល្បឿន បុរស ៖ មេដាយមាស បានទៅលើកីឡាករម៉ឺន ចំណាង វិទ្យាល័យជ័យវរ្ម័ន ទី៧ មេដាយប្រាក់ បានទៅលើកីឡាករ រ៉ា រក្សា វិទ្យាល័យអូរកុង និងមេដាយប្រាក់បានទៅលើកីឡាករ សំណាង បញ្ញារិទ្ធ វិទ្យាល័យកំពង់កន្ទួត ។
វិញ្ញាសា ចោលដុំដែកនារី ៖ មេដាយមាស បានទៅលើកីឡាការិនី ផន ស្រីនាង វិទ្យាល័យអូរកុង មេដាយប្រាក់ បានទៅលើកីឡាការិនី វ៉ន សាន់ឆាយ វិទ្យាល័យជាស៊ីម ព្រែកអញ្ចាញ និងមេដាយសំរិទ្ធ បានទៅលើកីឡាការិនី អ៊ន លីតា វិទ្យាល័យជ័យវរ្ម័នទី ៧ ដោយឡែកវិញ្ញាសាចោលដុំដែកបុរស ៖ មេដាយមាសបានទៅលើកីឡាករ គិត សិរីសាល វិទ្យាល័យជ័យវរ្ម័នទី ៧ មេដាយប្រាក់ បានទៅលើកីឡាករ ឡេង មករា វិទ្យាល័យអូរកុង និងមេដាយសំរិទ្ធ បានទៅលើកីឡាករ ភាព ភាន់ អនុវិទ្យាល័យឈើខ្មៅ៕

Most Popular

To Top