ព្រឹត្តិការណ៍

ដឹងទេ! តើ​កម្ពុជា មាន​ក្រុង ស្រុក ខណ្ឌ ចំនួន​ប៉ុន្មាន​នៅទូទាំងប្រទេស?

ព្រះរាជាណាចក្រកកម្ពុជា មាន​រាជធានី ខេត្ត​ ចំនួន ២៥ ក្នុងនោះ​ចែកចេញ​ជាក្រុង ស្រុក ខណ្ឌ សរុបចំនួន២០៩ ។

១. រាជធានីភ្នំពេញ មានខណ្ឌចំនួន ១៤។

២. ខេត្តកណ្តាល មានក្រុងចំនួន ៣ និងស្រុកចំនួន ១០។

៣. ខេត្តកំពង់ចាម មានក្រុងចំនួន ១ និងស្រុកចំនួន ៩។

៤. ខេត្តបាត់ដំបង មានក្រុងចំនួន១ និងស្រុកចំនួន ១៣។

៥. ខេត្តព្រៃវែង មានក្រុងចំនួន ១ និងស្រុកចំនួន ១២។

៦. ខេត្តសៀមរាប មានក្រុង​ចំនួន២ និងស្រុកចំនួន ១១។

៧. ខេត្តតាកែវ មានក្រុង​ចំនួន ១ និងស្រុកចំនួន ៩។

៨. ខេត្តត្បូងឃ្មុំ មានក្រុង​ចំនួន១ និងស្រុកចំនួន ៦។

៩. ខេត្តបន្ទាយមានជ័យ មានក្រុង​ចំនួន២ និងស្រុកចំនួន ៧។

១០. ខេត្តកំពង់ស្ពឺ មានក្រុង​ចំនួន ២ និងស្រុកចំនួន៧។

១១. ខេត្តកំពង់ធំ មានក្រុង​ចំនួន១ និងស្រុកចំនួន៨។

១២. ខេត្តកំពត មានក្រុង​ចំនួន ២ និងស្រុកចំនួន៧។

១៣. ខេត្តកំពង់ឆ្នាំង មានក្រុង​ចំនួន១ និងស្រុកចំនួន៧។

១៤. ខេត្តស្វាយរៀង មានក្រុង​ចំនួន២ និងស្រុកចំនួន៦។

១៥. ខេត្តពោធិ៍សាត់ មានក្រុង​ចំនួន១ និងស្រុកចំនួន៦។

១៦. ខេត្តក្រចេះ មានក្រុង​ចំនួន ១ និងស្រុកចំនួន ៦។

១៧. ខេត្តព្រះសីហនុ មានក្រុង​ចំនួន ២ និងស្រុកចំនួន ៣។

១៨. ខេត្តកោះកុង មានក្រុង​ចំនួន ១ និងស្រុកចំនួន ៦។

១៩. ខេត្តព្រះវិហារ មានក្រុង​ចំនួន១ និងស្រុកចំនួន ៧។

២០. ខេត្តរតនគិរី មានក្រុង​ចំនួន១ និងស្រុកចំនួន ៨។

២១. ខេត្តស្ទឹងត្រែង មានក្រុង​ចំនួន១ និងស្រុកចំនួន ៥។

២២. ខេត្តឧត្តរមានជ័យ មានក្រុង​ចំនួន១ និងស្រុកចំនួន ៤។

២៣. ខេត្តមណ្ឌលគិរី មានក្រុង​ចំនួន ១ និងស្រុកចំនួន ៤។

២៤. ខេត្តប៉ៃលិន មានក្រុង​ចំនួន១ និងស្រុកចំនួន១។

២៥. ខេត្តកែប មានក្រុង​ចំនួន១ និងស្រុកចំនួន១៕

Most Popular

To Top