កីឡា

អ្នកប្រដាល់កម្ពុជា ៣ រូប បានឈ្នះអ្នកប្រដាល់បរទេស ដោយពិន្ទុ នៃការប្រកួតកីឡាប្រដាល់គុនខ្មែរ ប៉ុស្តិ៍លេខ៥ នៅលើសង្វៀន TV5 ព្រែកកំពឹស

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ អ្នកប្រដាល់កម្ពុជា ៣ រូប បានឈ្នះអ្នកប្រដាល់បរទេស ដោយពិន្ទុទំាងអស់គ្នា ការប្រកួតរៀបចំដោយស្ថានីយប៉ុស្តិ៍លេខ៥ សហការជាមួយសហព័ន្ធកីឡា ។

អ្នកប្រដាល់កម្ពុជា រិន សារ័ត្ន បានយកឈ្នះអ្នកប្រដាល់ថៃ ហ្វា សាក់វ៉ាង ដោយពិន្ទុ អ្នកប្រដាល់កម្ពុជា ទួច ដេវីត បានផ្តួលអ្នកប្រដាល់ថៃ ផេត ណៈរីន ឲ្យបោះបង់ការប្រកួតក្នុងទឹកទី ២ និងអ្នកប្រដាល់កម្ពុជា វី ស្រីឆាយបានយកឈ្នះ អ្នកប្រដាល់អ៊ីរ៉ង់ នេហ្គីន សាហ៊ីនហ្វា ដោយពិន្ទុ ។

ការប្រកួតយប់មិញនេះទទួលបានគាំទ្រ យ៉ាងខ្លាំងពីទស្សនិកជន ដោយសារស្ថានីយប៉ុស្តិ៍លេខ៥ បាននាំកីឡាករ-កីឡាការិនីល្អ ដែលមានបទពិសោធ៍ ការប្រកួតប្រដាល់គុនខ្មែរ និងឃីកបុងស៊ីងពិតប្រាកដ ព្រមទំាងគ្រប់ពូជសាសន៍ដូចជាថៃ អ៊ីរ៉ង់ ក្រិក រុស្ស៊ី ៕

Most Popular

To Top