ផ្សេងៗ

Man UTD ប្រកាសអំពីការចុះហត្ថលេខា កីឡាករដំបូងនៅរដូវកាល ដោះដូររដូវក្តៅនេះ

Afp

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានធ្វើការចុះហត្ថលេខាទិញបានកីឡាករចំណូលថ្មីដំបូងម្នាក់ហើយសម្រាប់ការដោះដូរទីផ្សារនៅរដូវក្តៅនេះ។

កីឡាករវ័យក្មេង Alvaro Fernandez បានចូលរួមជាមួយនឹងក្លឹបបិសាចក្រហម Man UTD ជាផ្លូវការបន្ទាប់ពីបានចូលរួមក្លឹប Benfica ក្នុងនាមជាកីឡាករខ្ចីជើង។

កីឡាកររូបនេះជាក់ស្តែងបានផ្ទេរមកចូលរួម Man UTD កាលពីឆ្នាំ២០២០មកម្ល៉េះប៉ុន្តែមិនអាចលេងនៅក្លឹបឡើយ
និងបន្តរស់នៅជាកីឡាករខ្ចីជើងរហូតមកទល់បច្ចុប្បន្នក្នុងវ័យ២១ឆ្នាំ។

Fernandez បច្ចុប្បន្នក៏ជាប់ឈ្មោះជាកីឡាករលេងឲ្យឈុតក្រោម២១ឆ្នាំរបស់ជម្រើសជាតិអេស្បាញផងដែរខណៈដែលធ្លាប់លេងនៅក្លឹបអាជីពជាច្រើនមុនផ្ទេរមក Old Trafford ក្នុងនោះមានទាំង Real Madrid, Preston, Granda និងចុងក្រោយគឺ Benfica៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top