កីឡា

ក្រុមបាល់ទាត់ទាំង ៥ ដែលមានខ្លួនសរុប ២៩ ពាន់លានដុល្លារ នៅលើពិភពលោក

VN Express

អង់គ្លេស ៖ នេះបើយោងតាមទស្សនាវដ្តី Forbes បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ដែលមានតម្លៃបំផុតទាំង ៥ នៅលើពិភពលោករួមមាន Real Madrid និង Manchester United មានទ្រព្យសម្បត្តិសរុប ២៩ ពាន់លានដុល្លារគិតត្រឹម ខែឧសភា ។

១.ក្រុមបាល់ទាត់ Real Madrid៖ ក្លឹបអេស្ប៉ាញ Real Madrid បច្ចុប្បន្នជាក្រុមបាល់ទាត់ មានតម្លៃបំផុត នៅលើពិភពលោក ដោយមានតម្លៃខ្លួន ៦,៦ ពាន់លានដុល្លារ។ នេះជាឆ្នាំទី ៣ជាប់គ្នាខ្លួនបានកាន់តំណែងកំពូល ។ ក្រុមបានឈ្នះជើង ឯកលីកក្នុងស្រុកចំនួន ៣៥ ទទួលបាន ៣៦ភាគរយនៃតម្លៃ របស់វាពីកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ។ ការវាយតម្លៃ របស់វាបានកើនឡើង ៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់កម្រិតខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រ ។ Real Madrid រកចំណូលបានជាមធ្យម ២០៥ លានដុល្លារក្នុងមួយឆ្នាំ ពីអ្នកឧបត្ថម្ភអាវរបស់ខ្លួន ដែលភាគច្រើនបំផុតនៅក្នុងកីឡាបាល់ទាត់ ។

២.ក្រុមបាល់ទាត់ Manchester United ៖ក្រុមអង់គ្លេស Manchester United ជាម្ចាស់ជើងឯក FA Cup ឆ្នាំនេះ បានជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងតម្លៃ ៦.៥៥ ពាន់លានដុល្លារ។ ក្រុមនេះបានឈ្នះជើងឯកលីកក្នុងស្រុកចំនួន ២០ ។ កាលពីខែកុម្ភៈ មហាសេដ្ឋីអង់គ្លេស Jim Ratcliffe និងក្រុម INEOS របស់លោកបានទិញភាគហ៊ុន ២៧ភាគរយក្នុងក្រុមតម្លៃ ១.៣ ពាន់លានដុល្លារ ជាការផ្លាស់ប្តូរត្រូវបានអនុម័តដោយ Premier League ។ Ratcliffe ក៏បានបែងចែក ៣០០ លានដុល្លារសម្រាប់ការវិនិយោគនាពេលអនាគតនៅ Old Trafford ។

៣.ក្រុមបាល់ទាត់ Barcelona ៖ក្រុម Barcelona របស់អេស្ប៉ាញជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងតម្លៃ ៥.៦ ពាន់លានដុល្លារ។ ស្ទើរតែ ៤០ភាគរយនៃតម្លៃរបស់វាបានមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម បន្ទាប់មកការផ្សាយ ២៥ភាគរយ។
Barcelona បានឈ្នះពាន La Liga ជាលើកទី ២៧ ក្នុងប្រវត្តិសាស្ត្រក្លឹបក្នុងឆ្នាំ ២០២២/២៣ ប៉ុន្តែនៅឆ្ងាយពីពានចំនួន ៣៥ ដែល Real Madrid ឈ្នះ។ កីឡដ្ឋាន Camp Nou ជាកីឡដ្ឋានប្រវត្តិសាស្ត្រ របស់ខ្លួនកំពុងត្រូវបានជួសជុល រហូតដល់ចុងឆ្នាំ២០២៥ ដើម្បីបង្កើនសមត្ថភាព ។

៤.ក្រុមបាល់ទាត់ Liverpool៖ក្រុមអង់គ្លេសចំនួន២បានជាប់ចំណាត់ថ្នាក់ចុងក្រោយក្នុងចំណោមក្រុមកំពូលទាំង៥ ដោយក្រុម Liverpool ឈរនៅលេខរៀងទី៤ក្នុងតម្លៃ ៥.៣៧ ពាន់លានដុល្លារ។ អ្នករួមចំណែកតម្លៃដ៏ធំបំផុតរបស់វា គឺការចាក់ផ្សាយ ៣៦ ភាគរយ បន្ទាប់មកដោយកិច្ចព្រមព្រៀងពាណិជ្ជកម្ម ៣៤.៥ភាគរយ ។
កាលពីខែមុន ក្រុមនេះបានប្រកាសពីការពន្យារភាព ជាដៃគូរបស់ខ្លួនជាមួយនឹង ក្រុមហ៊ុនធានារ៉ាប់រងសកលលោក AXA នៅចុងខែមេសា។ AXA បានឧបត្ថម្ភដល់ Liverpool តាំងពីឆ្នាំ២០១៩ មកម្ល៉េះ ជាមួយនឹងការបន្តកំណត់រហូតដល់ឆ្នាំ ២០២៩ ក្នុងតម្លៃ ២៥ លានដុល្លារក្នុងមួយឆ្នាំ ។

៥៖ក្រុមបាល់ទាត់Manchester City៖ សរុបមក Manchester City មានតម្លៃ ៥.៥ ពាន់លានដុល្លារ។ ឆ្នាំនេះ វាបានក្លាយជាក្លឹបអង់គ្លេសដំបូងគេ ដែលឈ្នះជើងឯក Premier League បួនដងជាប់ៗគ្នា។ អ្នកឧបត្ថម្ភកំពូល សម្រាប់ក្រុមរួមមានម៉ាកសំលៀកបំពាក់ PUMA និងក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ៕
ដោយ៖លី ភីលីព

Most Popular

To Top