កីឡា

CR7 ផ្ញើសារអបអរ Mbappe ក្រោយការប្រកាសជាផ្លូវការ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្រោយការប្រកាសជាផ្លូវការពីសំណាក់ក្លឹប Real Madrid ដែលបានចុះហត្ថលេខាជាមួយនឹងកីឡាករ Kylian Mbappe ភ្លាមកំពូលកីឡាករអាយដលរបស់ Mbappe គឺ CR7 បានផ្ញើសារអបអរភ្លាម។

ការប្រកាសនេះធ្វើឡើងមិន ដល់២ថ្ងៃផងក្រោយពេលដែល Real Madrid បានក្លាយទៅជាជើងឯកលើកទី១៥របស់ខ្លួនក្នុងពានរង្វាន់ Champions League ដោយយកឈ្នះទៅលើក្រុម Dortmund ក្នុងលទ្ធផល២ទល់នឹង០។

CR7 បានសរសេរនៅលើបណ្តា សង្គមរបស់ខ្លួនបែបនេះថា៖ពេលនេះគឺជាពេលដែលខ្ញុំត្រូវតាមមើលអ្នកវិញម្តង។ពិតជារីករាយបំផុតដែលបានទស្សនាការចែងចាំងរបស់ខ្ឡយននៅកីឡាដ្ឋាន Bernabeu៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top