កីឡា

កីឡាករជិះកង់អាហ្វ្រិក បង្កើតប្រវត្តិសាស្ត្រ ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡា ប្រណាំងកង់ Tour de France

កីឡាករប្រណាំង កង់ជនជាតិអេរីទ្រា លោក Biniam Girmay បានបង្កើតប្រវត្តិសាស្ត្រ កាលពីថ្ងៃចន្ទ ក្នុងនាមជាជនជាតិអាហ្វ្រិក ស្បែកខ្មៅដំបូងគេ ដែលយកឈ្នះក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា ប្រណាំងកង់ Tour de France ។

កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានបញ្ចប់ការនាំមុខកីឡាករ Fernando Gaviria នៃប្រទេសកូឡុំប៊ី និងកីឡាករ Arnaud De Lie របស់បែលហ្ស៊ិក ដោយបញ្ចប់ដំណាក់កាលពី Piacenza ទៅកាន់ទីក្រុង Turin ក្នុងរយៈពេល ៥ ម៉ោង ២៦ នាទី និង ៤៨ វិនាទី។

កីឡាករ Girmay បានឧទ្ទិសជ័យជម្នះរបស់លោក ដល់ជនជាតិអាហ្រ្វិកទាំងអស់ ដោយនិយាយថា ការឈ្នះព្រឹត្តិការណ៍ការ ប្រកួតកីឡាប្រណាំងកង់ Tour de France សម្រាប់ខ្ញុំ គឺ ពិតជាមិនគួរឲ្យជឿ។ លោកបន្ថែមថា យើងត្រូវតែមានមោទនភាព ឥឡូវនេះ ហើយយើងពិតជាជាផ្នែកមួយនៃការប្រណាំងដ៏ធំ ឥឡូវនេះ ជាពេលវេលារបស់យើង។

ជ័យជម្នះនេះ បានកើតឡើងនៅថ្ងៃទី៣ នៃការប្រណាំងឆ្នាំនេះ ក្នុងអំឡុងពេលដំណាក់កាលវែងបំផុតរបស់វា ដែលគ្របដណ្តប់លើចម្ងាយ ២៣០.៨ គីឡូម៉ែត្រពី Piacenza ទៅ Turin ។ លោក Girmay បានគ្របដណ្តប់គីឡូម៉ែត្រ ចុងក្រោយក្នុងល្បឿនជាមធ្យម ៦៣.៣ គីឡូម៉ែត្រក្នុងមួយម៉ោង៕

Most Popular

To Top