ព័ត៌មានអន្តរជាតិ

កំពូតារាចម្រៀងរ៉េប លោក Sean Combs ត្រូវបានប្ដឹងពីបទជួញដូរផ្លូវភេទ និងរំលោភផ្លូវភេទ

រូបភាពពី៖​ AFP

ញូវយ៉ក៖ នេះបើយោងតាមឯកសាររបស់តុលាការបានបង្ហាញឲ្យដឹងថា កំពូលតារាចម្រៀងរ៉េប និងជាមហាសេដ្ឋីឧស្សាហកម្មតន្ត្រីជនជាតិអាមេរិក លោក Sean Combs ត្រូវបានប្តឹងដោយអតីតតារាភាពយន្ដពេញវ័យម្នាក់ពីបទរំលោភផ្លូវភេទ និងការជួញដូរផ្លូវភេទ។

លោក Combs រងពាក្យបណ្តឹងរដ្ឋប្បវេណីជាច្រើនមកលើរូបលោក ដោយលោកជាមនុស្សលោភតណ្ហាផ្លូវភេទខ្លាំងពេក ព្រមទាំងចូលចិត្ត ប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន កាលពីពេលថ្មីៗនេះ ផ្ទះរបស់លោកត្រូវបានប៉ូលីសវាយឆ្មក់ផងដែរ។

ពាក្យបណ្តឹងចោទប្រកាន់ថា តារាហ៊ីបហបរូបនេះត្រូវបានគេស្គាល់ថា ជា Puff Daddy ឬ Diddy បានប្រើតារាសម្តែង Adria English ជាកូនអុកផ្លូវភេទសម្រាប់ការសប្បាយ និងអត្ថប្រយោជន៍ហិរញ្ញវត្ថុរបស់អ្នកដទៃ ក្នុងអំឡុងពេល “White Party” ដ៏ថ្លៃថ្លារបស់លោកនៅ Hamptons និង Florida ចន្លោះឆ្នាំ ២០០៤ និង២០០៩ ។

បណ្ដឹងចុងក្រោយបង្អស់ដែលដាក់នៅ Manhattan កាលពីថ្ងៃពុធរហូតដល់ ៩ ករណីនឹងឆាំងនឹង លោក Combs ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ។ ក្នុងពាក្យប្តឹងបានអំពាវនាវឲ្យជនរងគ្រោះដែលក្លាហានទាំងអស់បានចេញមុខប្រឆាំងនឹងចុងចោទ លោក Combs ។

ពាក្យបណ្តឹងបានបន្តថា មានពាក្យបណ្តឹងជាច្រើនដែលបានប្តឹងប្រឆាំងនឹងចុងចោទ លោក Combs ដោយចោទប្រកាន់ពីសកម្មភាពដូចគ្នា ឬស្រដៀងគ្នានោះ ឥឡូវនេះមានការយល់ដឹងកាន់តែច្រើនឡើងថា ចុងចោទ លោក Combs បានចូលរួមក្នុងអំពើអាក្រក់ជាងការដឹងពីមុន រួមទាំងការរំលោភបំពានលើរាងកាយ និងការជួញដូរផ្លូវភេទ៕

Most Popular

To Top