ព័ត៌មានអន្តរជាតិ

លោក Musk៖ អាមេរិក បច្ចុប្បន្នគឺពុំមានប្រធានាធិបតីនោះទេ

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋ​អាមេរិកបច្ចុបន្នគឺ​មិន​មាន​ប្រធានាធិបតី​ពិត​ប្រាកដ​ទេ ហើយ​ក៏​មិន​មានបែបនេះមួយ​រយៈ​មក​ហើយនេះបើយោងតាមការលើកឡើងដោយ លោក Elon Musk ស្ថាបនិក Tesla និង SpaceX។

លោក Musk បានបង្ហោះនៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់គាត់ ដើម្បីពាក់ព័ន្ធទៅនឹងសកម្មភាពនយោបាយដែលកំពុងបន្តបន្ទាប់ពីមានការជជែកដេញដោលរវាងប្រធានាធិបតីអាមេរិក Joe Biden និងអតីតមេដឹកនាំ Donald Trumpនាពេលប៉ុន្មានថ្ងៃមុនកន្លងមកនេះ ។

ទោះបីជាយ៉ាងណាក្តីគេសង្កេតឃើញថាគាត់បានបង្ហោះសារឡើងវិញដោយសារតែគាត់ចង់ឆ្លើយតបទៅនឹងអ្នកប្រើប្រាស់ម្នាក់ទៀត ជាមួយនឹងរូបថតអេក្រង់នៃមតិយោបល់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់កាសែត New York Times ដែលមានចំណងជើងថា តើអាមេរិកត្រូវការប្រធានាធិបតីទេ?

គួរឲ្យដឹងដែរថាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤នេះហើយខណៈដែលបេក្ខភាពនាំមុខគេទាំងពីរនៅពេលនេះគឺលោកប្រធានាធិបតីអាមេរិក Joe Biden និងអតីតប្រធានាធិបតីលោក Donald Trump៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top