ព័ត៌មានអន្តរជាតិ

អង់គ្លេស និងហូឡង់ដឹកដៃគ្នាឡើងវគ្គ៤ក្រុម នៃការប្រកួត Euro 2024 នៅអាល្លឺម៉ង់

Afp

អាល្លឺម៉ង់៖កាលយប់នាថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេសបានទម្លាក់ក្រុមបាល់ទាត់ ស្វីស ក្នុងលទ្ធផល ៥ទល់នឹង៣សម្រាប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់។

នាយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ជម្រើសជាតិ ហូឡង់ ក៏ទម្លាក់រុមបាល់ទាត់ជម្រើសជាតិ ទួរគី ក្នុងលទ្ធផល២ទល់នឹង១។ ការប្រកួតកាលពីមិញក្រុមបាល់ទាត់ជម្រើសជាតិ បារាំងបានទម្លាក់ក្រុមបាល់ទាត់ ជម្រើសជាតិ ព័រទុយហ្គាល់ ដោយគ្រាប់ប៉េណាល់ទី ក្នុងលទ្ធផល ៥ទល់នឹង ៣។
ចំពោះក្រុមបាល់ទាត់ជម្រើសជាតិអេស៉្បាញទម្លាក់ម្ចាស់ផ្ទះអាល្លឺម៉ង់ ក្នុងលទ្ធផល ២ទល់នឹង ១ ។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមបាល់ទាត់ជម្រើសជាតិ អេស៉្បាញប៉ះក្រុមបាល់ទាត់ជម្រើសជាតិ បារាំង ៕

Most Popular

To Top