កីឡា

Man UTD បន្ថែមសំណើសុំទិញ Branthwaite ពី Everton

AFP

The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងបន្តធ្វើការចរចានាំយកកីឡាករឆ្នើមម្នាក់របស់ក្លឹប Everoton ក្រោយការសម្រេចចិត្តថានឹងលក់កីឡាករ Mason Greenwood ចេញពីបញ្ជីរបស់ក្លឹប។

ប្រភពដដែលបានសរសេរថាក្លឹបបានដាក់សំណើរថ្មីជាមួយនឹងកញ្ចប់លុយច្រើនជាងមុនសម្រាប់កីឡាករ Branthwaite ខណៈដែលកុងត្រាលក់របស់ Greenwood កាន់តែខិតជិតនឹងបានសម្រេចដោយអាចប្រមូលលុយវិញបានមកចំនួន។

តាមផែនការ Man UTD ប្រហែលជាអាចតម្លើងប្រាក់តម្លៃខ្លួនកីឡាករ រូបនេះទៅដល់៥០លានផោនហើយក្នុងពេលដែលតម្លៃខ្លួនរបស់ Greenwood នឹងមានប្រមាណជា២៧លានផោនដោយក្នុងនោះមានក្លឹបជាច្រើនដែលកំពុងចាប់អារម្មណ៍ចាប់ពី Marseille និង Lazio ជាដើម៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top